ជាយូរមកហើយ មានបក្សីចម្លែករស់នៅលើដើមពោធិធំមួយ។ ដើមឈើនោះ នៅក្បែរទន្លេមួយ។ សត្វបក្សីចម្លែកនេះ មានក្បាលពីរ ប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះ។ ខណៈដែលបក្សី កំពុងតែហោះនៅលើអាកាស វាបានឃើញផ្លែឈើមួយដែលមានរាងដូចផ្លែប៉ោម នៅច្រាំងនៃទន្លេ។ បក្សីនោះ បានហោះចុះ និង បានបេះផ្លែឈើនោះ មកបរិភោគ។ នេះជាផ្លែឈើឆ្ងាញ់បំផុត…
យូរមកហើយ មានបក្សីចម្លែករស់នៅលើដើមពោធិធំមួយ។ ដើមឈើនោះ នៅក្បែរទន្លេមួយ។ សត្វបក្សីចម្លែកនេះ មានក្បាលពីរ ប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះ។
ដោយសារតែ បក្សីនេះ មានក្បាលពីរផ្សេងទៀត ក្បាលខាងស្តាំបានតវ៉ា “អញជាបងប្រុសរបស់ឯង។ ហេតុអ្វីបានជា ឯងមិនឲ្យអញ ស៊ីផ្លែឈើដែលឆ្ងាញ់នេះចឹង?”
ក្បាលខាងឆ្វេង បានឆ្លើយថា: “បិទមាត់។ ឯងដឹងហើយ ថាយើងបានតែក្រពះមួយ។ ក្បាលណាស៊ី, ក៏ផ្លែឈើនោះ នឹងទៅកាន់ក្រពះតែមួយដូចគ្នា។ ដូច្នេះវាមិនមានបញ្ហាទេ ថាក្បាលមួយណាស៊ីវានោះ។ លើសពីនេះទៅទៀត, អញគឺជាអ្នកដែលបានរកឃើញផ្លែនេះមុន។ ដូច្នេះអញ មានសិទ្ធិស៊ីវាហើយ “។
ពេលឮបែបនេះ ក្បាលខាងស្តាំ ស្ងាត់មាត់ឈឹង។ ប៉ុន្តែភាពអាត្មានិយមនេះ របស់ក្បាលម្ខាងទៀត បានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង។
ថ្ងៃមួយ, ពេលហោះ, ក្បាលស្តាំបានប្រទះឃើញដើមឈើដែលមានបង្កើតផ្លែឈើពុលមួយ។ ក្បាលខាងស្តាំនោះ បានហោះចុះ ទៅលើដើមឈើនោះ និង បេះយកផ្លែឈើមួយ។
“កុំស៊ីផ្លែឈើពុលនេះឲ្យសោះ» ក្បាលឆ្វេបានស្រែក។ “ប្រសិនបើអ្នកបរិភោគវា ទាំងពីរនាក់យើង នឹងត្រូវស្លាប់ដោយសារតែយើងមានក្រពះរួមគ្នា។ ”
“ឈប់និយាយ!” ក្បាលស្តាំបានស្រែក។ «ដោយសារតែ អញជាអ្នកដែលបានបេះផ្លែឈើនេះ,
អញមានសិទ្ធិស៊ីវា “។
ក្បាលឆ្វេង បានចាប់ផ្តើមយំ ប៉ុន្តែ ក្បាលស្តាំមិនខ្វល់។ វាចង់សងសឹក។ វាបានស៊ីផ្លែឈើពុលនោះទៅ។ ជាលទ្ធផល ពួកគេទាំងពីរ ក៏បានស្លាប់ទៅ។
រឿងនេះបង្កប់អត្ថន័យ” មនុស្សដែលរស់នៅក្នុងគ្រួសារតែមួយ មិនគួរឈ្លោះគ្នានោះទេ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត