ព័ត៌មានទាន់ហេតុការណ៍៖

និទានបែបអប់រំ ៖ ដៃរបស់លោកយាយ

ចែករំលែក៖

ថ្ងៃនេះយើងសូមលើកឡើងនូវរឿងនិទានដែលមានតម្លៃអប់រំសម្រាប់ស្វ័យពិចារណា និងប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រិយមិត្តជូនជាការយល់ដឹង។
នេះជារឿងនិទានមួយដែលជារឿងដកស្រង់ពីខ្សែភាគយន្ដកូរ៉េតែមានគតិអប់រំអាចប្រើក្នុងជីវិតជាក់ស្ដែងបាន គឺរឿង” ដៃរបស់លោកយាយ ”ក្នុងសំណេរសរសេរថា ម៉ែបានស្លាប់ទៅហើយ ទុកឲ្យខ្ញុំរស់នៅជាមួយលោកយាយ ។ លោកយាយចង់ជួយរំលែកទុក្ខធុរៈរបស់ពុកដែលមានអាជីពជាអ្នកស្រុកចម្ការផល រហូតពេលខ្លះបេះបន្លែព្រៃយកទៅលក់ ។ ពេញមួយថ្ងៃដែលលោកយាយចូលព្រៃ ហើយត្រលប់មកផ្ទះវិញរហូតដល់យប់ជិតភ្លឺ ។ ពេលព្រលឹមស្រាងៗ យាយទូលកញ្ច្រែងដើរតាមដងជ្រលងភ្នំទាំងកម្សត់ដើម្បីយកបន្លែទៅលក់នៅឯផ្សារ ។

លោកយាយ៖  ម៉ែអាអូន ទិញបន្លែទេ យាយលក់ឲ្យថោកៗណា ។

តែភាគច្រើនបន្លែរបស់យាយលក់មិនដែលអស់សោះ ។

ចំពោះខ្ញុំ ក្រៅពីមិនចូលចិត្តផ្ទះទំនេរដែលមិនមានលោកយាយហើយនោះ ខ្ញុំក៏ស្អប់បន្លែព្រៃដែលយាយបេះមកជាមួយផងដែរ ព្រោះក្រោយពីធ្វើការងារផ្ទះចប់ ខ្ញុំត្រូវតែមកអង្គុយជាមួយលោកយាយកាត់បន្លែព្រៃរហូតដល់ក្រចកឡើងខ្មៅ ។

មកដល់ថ្ងៃមួយក៏កើតឡើងធ្វើឲ្យខ្ញុំពិបាកចិត្ត ។
ថ្ងៃសៅរ៍នេះ អ្នករៀនទាំងអស់គ្នាត្រូវនាំអាណាព្យាបាលមកសាលារៀន ដើម្បីប្រជុំរឿងថ្នាក់រៀនរបស់ពួកយើង ។
អ្នកដែលមកនោះ គឺមានតែយាយ …
ពាក្យរបស់គ្រូធ្វើឲ្យខ្ញុំដកដង្ហើមធំ ហើយដកទៀត
“អើ!” ខោអាវចាស់ៗរយីរយាក គមខ្នង ក្រចកឡើងខ្មៅព្រីក
ខ្ញុំកង្វល់ហើយមិនសប្បាយចិត្តសោះ រឿងសំខាន់ជាងនេះទៅ គឺខ្ញុំខ្មាសគេ មិនចង់ឲ្យគ្រូឃើញក្រចកខ្មៅរបស់យាយសោះឡើយ ។
ខ្ញុំដើរចូលផ្ទះទាំងអស់កម្លាំងចិត្ត ខ្វល់ខ្វាយក្នុងចិត្តយ៉ាងយូរ មុននឹងសម្រេចចិត្តនិយាយជាមួយយាយ ។
” អើ … លោកយាយហ្អា គ្រូប្រាប់ថាថ្ងៃស្អែកនេះឲ្យនាំលោកយាយទៅសាលារៀនចា៎ស “
ខ្ញុំប្រាប់យាយដោយគ្មានផ្លូវជ្រើសរើស ហើយពិបាកចិត្តរហូតដល់អត់បាយល្ងាច ខ្ញុំគ្រលំភួយដេលបាត់ទៅ ។

ថ្ងៃបន្ទាប់ពេលរសៀល គ្រូបានហៅខ្ញុំមកជួបក្នុងបន្ទប់គ្រូ ហើយខ្ញុំក៏ត្រូវយំ ។
គ្រូ ៖ ហា! យាយ!គ្រូកំពុងចាប់ដៃទាំង២របស់លោកយាយយ៉ាងជាប់
គ្រូ ៖ បើកូនចង់សងគុណលោកយាយ កូនត្រូវខំរៀនណា
ពាក្យសម្ដីរបស់គ្រូ ធ្វើឲ្យខ្ញុំហូរទឹកភ្នែក ដៃរបស់លោកយាយក្នុងដៃរបស់គ្រូកើតស្លាកស្នាមក្រហមឆ្នូតៗ ហើយជាំៗ យាយដឹងថាចៅស្រីខ្មាសគ្រូដោយសារដៃយាយកខ្វក់ ។ ដូច្នោះ នៅពេលព្រឹកយាយត្រាំដៃក្នុងទឹកបោកខោអាវ ហើយប្រើសម្រាប់លាងចាន ដុះរហូតដល់ខ្នងដៃមានស្នាមប្រេះមានឈាមតិចៗ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖