ថ្ងៃនេះយើងសូមលើកឡើងនូវរឿងនិទានមួយដែលជារឿងដកស្រង់ពីខ្សែភាគយន្ដកូរ៉េតែមានគតិអប់រំអាចប្រើក្នុងជីវិតជាក់ស្ដែងបាននិងធ្វើស្វ័យពិចារណាទាំងអស់គ្នា គឺរឿង” បងស្រី និងសត្វសេក ”
អ្នកម្ដាយខ្ញុំបានដេកឈឺជាច្រើនឆ្នាំ ។ ថ្ងៃមួយ ម៉ែបានងើបមកសិតសក់ ហើយចងសក់យ៉ាងស្អាត មុននឹងហៅកូនទាំងពីរនាក់ចូលទៅជួប ។ ផ្ទៃមុខរបស់គាត់ឡើងស្ងួត និយាយដូចចង់ចាកចេញទៅរហូតយ៉ាងចឹង ។
ម៉ែ ៖ មើលថែបងស្រីឯងផងណា ត្រូវតែជួយធ្វើជាសម្លេងឲ្យបងស្រី ធ្វើបានទេកូន ?
ម៉ែចាប់ដៃកូនប្រុសយ៉ាងជាប់ ហើយយំ ។
ម៉ែ ៖ ម៉ែប្រហែលជាស្លាប់បិទភ្នែកមិនជិតទេ ព្រោះបារម្ភបងស្រីឯងគ មិនអាចនិយាយបាន ។
បន្ទាប់ពីថ្ងៃនោះមក មិនបានប៉ុន្មានផង គាត់ក៏លាចាកលោក ។
១០ឆ្នាំក្រោយមក
ក្រោមការជួយជ្រោមជ្រែងពីញាតិផ្សេងៗ ខ្ញុំ(កូនប្រុស)បានរៀនចប់បាក់ឌុប និងមានការងារធ្វើនៅទីក្រុងសេអូល ។ ខ្ញុំបានប្ដូរផ្ទះមកនៅទីក្រុង ប្រាកដណាស់បងស្រីខ្ញុំដូចជាស្រមោលអន្ទងតាមប្រាណយ៉ាងចឹង ។
មកដល់ថ្ងៃមួយ ខ្ញុំបានមកផ្ទះបន្ទាប់ពីបានសម្រាកពីការងារដោយភាពនឿយហត់ បងស្រីបានយកសត្វសេកមួយក្បាល ហើយហៅក្មេងៗក្បែរផ្ទះរួមគ្នាមកធ្វើអ្វីម្យ៉ាង ។
“ ក្រូ…ក្រូ…”
ចាប់តាំងពីថ្ងៃនោះមក សត្វសេកដើរត្រេត្រតដូចជាមនុស្សឈឺ ចុះមកទំគ្រវីក្បាលឡើងរំខានអារម្មណ៏ពេលខ្ញុំដេករាល់ថ្ងៃ ។
ខ្ញុំ ៖ សូមអង្វរទៅ សូមយកអាសត្វក្អែកនេះចេញពីខ្ញុំបានទេ !
ខ្ញុំខឹងហើយស្រែកដាក់ តែបងធ្វើមិនលឺ ហើយមិនខ្វល់សោះ ។
មកដល់ថ្ងៃមួយ
ខ្ញុំឮសម្លេងភ្ងាក់ផ្អើលក៏ងើបឡើង
“ រីករាយ…..ថ្ងៃកំណើត…..រីករាយ…..ថ្ងៃខួបកំណើត”
សត្វសេកបាននិយាយភាសាមនុស្សបានយ៉ាងច្បាស់ ខណៈពេលដែលបងស្រីបានដើរមករកខ្ញុំ និងហុចក្រដាសតូចដែលសរសេរថា ៖ “ រីករាយថ្ងៃកំណើត ! បងចង់និយាយពាក្យនេះដោយផ្ទាក់ តែ … ៉
រីករាយថ្ងៃកំណើត ! ពាក្យសម្ដីដំបូងបង្អស់ពីបងស្រីខ្ញុំ
ការពិតបងស្រីលួចបង្វឹកសត្វសេកឲ្យនិយាយរាល់ថ្ងៃដើម្បីឲ្យវានិយាយជំនួសខ្លួនឯង ។ ខ្ញុំក្ដុកក្ដួលចិត្តណាស់ ហើយហូរទឹកភ្នែក មុននឹងដាក់ស្លាបព្រាសារាយចូលទៅក្នុងមាត់ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត