មានរឿងមួយដំណាលថា កណ្ដុរដ៏លោភលន់មួយបានជួបប្រទះនឹងកន្ត្រកមួយមានផ្លែពោតពេញក្នុងនោះ។ វាចង់ឆីពោតនោះ។ វាក៏ចោះរន្ធតូចមួយនៅចំហៀងកន្ត្រក។ វាប្រឹងត្បុលចូលតាមរន្ធតូចនោះ។ បន្ទាប់មក វាក៏ឆីពោតអស់ជាច្រើនរហូតឆ្អែត។ វារីករាយយ៉ាងខ្លាំង។
ពេលនេះ វាចង់ចេញមកក្រៅ។ វាបានព្យាយាមរុលចេញតាមរន្ធតូចនោះដដែល។ ប៉ុន្តែវាមិនអាចចេញរួចឡើយ ដោយសារតែពោះវាធំពេក។ វាព្យាយាមហើយ ព្យាយាមទៀត។ ប៉ុន្តែគ្មានបានផលអ្វីទេ។
កណ្ដុរចាប់ផ្តើមយំខ្សឹកខ្សួល។ ពេលនោះមានទន្សាយមួយឆ្លងកាត់ទីនោះ។ វាឮសំឡេងកណ្ដុរយំ វាសួរថា ៉ហេតុអ្វីឯងយំសម្លាញ់?៉
កណ្ដុរពន្យល់ ខ្ញុំធ្វើរន្ធតូចមួយ រួចត្បុលចូលក្នុងកន្ត្រកនេះ។ តែឥឡូវ ខ្ញុំចេញតាមរន្ធនោះវិញមិនរួចទេ។
ទន្សាយតប ៉នេះក៏ព្រោះតែឯងស៊ីច្រើនពេក។ ឯងត្រូវរង់ចាំទាល់តែពោះឯងស្រកចុះទៅណា។៉ ពោលរួចទន្សាយក៏សើចហើយលោតចេញពីទីនោះទៅ។
កណ្ដុរបានដេកលង់លក់ក្នុងកន្ត្រកនោះទៅ។ ព្រឹកឡើង ពោះវាស្រក។ ប៉ុន្តែវានៅចង់ស៊ីពោតទៀត។ ដូច្នេះហើយ ទើបវាស៊ីហើយ ស៊ីទៀត។ ពោះរបស់វាក៏ឡើងធំម្ដងទៀត។ វាក៏គិតថា ៉ អើ! មិនអីទេ។ ចាំចេញទៅក្រៅនៅថ្ងៃស្អែកក៏បាន។
ចៃដន្យអ្វី ពេលនោះមានឆ្មាមួយដើរកាត់ទីនោះមកដល់។ វាធំុក្លិនកណ្ដុរនៅក្នុងកន្ត្រក។ វាលើកគម្របកន្រ្តកឡើង រួចចាប់កណ្ដុរនោះធ្វើជាចំណីបាត់ទៅ៕
“កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់”
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត