ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តចប់)

ចែករំលែក៖

(តចប់)* ថ្មជក់ :

  ថ្នាំជក់មានក្លិនឈ្ងុយឆ្ងាញ់ បានតែពួកអ្នកជក់ថ្នាំដូចគ្នាទេ។ ឯចំណែកអ្នកមិនចេះជក់ មិនដែលសប្បាយរីករាយនឹងផ្សែងបារី ឬខ្សៀនោះឡើយ។ គេតែងតែដើរជិះចេញឆ្ងាយអំពីអ្នកជក់ដោយទ្រាំទ្រក្លិនថ្នាំជក់ពុំបាន។

  ហេតុនេះយើងអ្នកជក់បារី ឬខ្សៀជក់បានតាមអំពើចិត្តឥតកោតក្រែង គឺបានតែកាលណាយើងនៅតែម្នាក់ឯងឬនៅជាមួយអ្នកជក់ដូចគ្នា។ នៅក្នុងទីប្រជុំនីមួយៗ ឬនៅក្នុងយានជំនិះដែលសម្រាប់ដឹកនាំសាធារណជនដូចជារថយន្តរថភ្លើង ។ល ។ នោះយើងអ្នកជក់ថ្នាំ ត្រូវមានការប្រុងប្រយ័ត្នរវាំងមើលឆ្វេងមើលស្តាំ តើជនទាំងឡាយដែលអង្គុយជិតយើងនោះគេជក់ថ្នាំដែរឬទេ?បើគ្មាននរណាជក់ទេ ហើយយើងត្រូវការជក់នោះគប្បីនិយាយគួរសមសុំទោសគេថា “ខ្ញុំសុំទោសទទួលទានបារីបានទេ?” ។ អ្នកទាំងនោះបើទុកណាជាគេចេះជក់ក៏ពុំអាចឃាត់ឡើយ គង់តែគេអនុញ្ញាតដល់យើងហើយ។ គេតបដោយគួរសមមកវិញថា” អញ្ជើញពិសា”ចុះយ៉ាងនេះជាកិច្ចគោរពមួយរវាងគ្នាទៅវិញទៅមក។

កាលណាយើងអុជបារីហើយ កុំគប្បីបង្ហុយផ្សែងទៅលើមុខមាត់គេឯងរាល់គ្នានៅក្បែរនោះសូម្បីតែអ្នកជក់ថ្នាំដូចគ្នាក៏ពុំគួរដែរ។

  មុននឹងចូលទៅក្នុងផ្ទះក្តី ចូលទៅក្នុងបន្ទប់ធ្វើការក្តី ឡើងរថដែលដឹកអ្នកដំណើរក្តី រថភ្លើងក្តី។ ល ។ គប្បីតែចោលកន្ទុយបារីចេញសិន ។ បើជាខ្សៀក៏គប្បីពន្លត់ទុកទៅសិនដែរ។

  បើយើងជួបប្រទះនិងជនណាមួយនៅតាមផ្លូវបើយើងត្រូវធ្វើគារវកិច្ចចំពោះជនទាំងនោះយើងត្រូវយកបារីចេញពីមាត់សិនចាំនិយាយគោរព។

  នៅមុខជនណាម្នាក់ក៏ដោយដែលយើងអង្គុយនិយាយគ្នាកក្តី ឬច្រើននាក់ដែលប្រជុំគ្នាក្តី នោះមិនគប្បីនឹងបៀមបារីនៅបបូរមាត់ឡើយ ត្រូវតែបឺតម្ដងយកចេញម្ដងយកមកកាន់នៅក្នុងដៃ ហើយសឹមដាក់ទៅបឺតក្នុងមាត់ទៀត។យ៉ាងនេះលុះត្រាតែអស់បារីទើបចោលកន្ទុយទើបចោលកន្ទុយ៕ (ចប់ដោយបរិបូណ៌)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖