ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង និងបក្ខពួកពីរនាក់ទៀត ត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ចំនួនបីបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើបុគ្គលអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង និងបក្ខពួកពីរនាក់ទៀត ចំនួនបីបទល្មើស ក្រោយបញ្ចប់ការសួរនាំ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំងបីរនាក់ ឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖

*ទី១៖ ញុះញង់ឲ្យមានការរើសអើង

*ទី៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា បុគ្គល ហង្ស សំណាង និងបក្ខពួក២នាក់ទៀតបានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ។

បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត សម្រេចឃុំខ្លួន ឬ អនុញ្ញាតឲ្យនៅក្រៅឃុំ តាមឆន្ទានុសិទ្ធិរបស់ចៅក្រម៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖