សកម្មភាពនុយក្លេអ៊ែរសម្ងាត់របស់អុីរ៉ង់ ជាមួយនឹងសម្ភារៈដែលមិនបានបញ្ជាក់នៅទីតាំងចំនួនបី ស្ថិតនៅក្រោមការស៊ើបអង្កេតជាយូរមកហើយ។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃទី 31 ខែឧសភា។ របាយការណ៍របស់ IAEA បាននិយាយថា ទីតាំងចំនួនបី (Lavisan-Shian, Varamin និង Turquzabad។
អ៉ីស្រាអែលចោទថា របាយការណ៍ UN បង្ហាញឱ្យឃើញអ៉ីរ៉ង់ពិតជាមានបំណងចង់បានគ្រាប់បែកនុយក្លេអ៊ែរ។ កាលពីថ្ងៃសៅរ៍ ទី៣១ ខែឧសភា អ៉ីស្រាអែលបានចោទប្រកាន់អ៉ីរ៉ង់ថា មានបំណងប្តេជ្ញាចង់បានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា អ៉ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ មិនមែនសម្រាប់បម្រើគោលបំណងស៉ីវិល នោះទេ»។
ខាងក្រសួងការបរទេសអ៉ីរ៉ង់ បានថ្កោលទោសរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ IAEA របស់ UN ថា មានលក្ខណៈនយោបាយនិងលម្អៀង ហើយខ្វះការវាយតម្លៃត្រឹមត្រូវ និងមិនគ្រប់ជ្រុងជ្រោយ។ មិនតែប៉ុណ្ណោះ ទីក្រុងតេហេរ៉ង់ បានចោទអ៉ីស្រាអែលថា ផ្តល់ព័ត៌មានបំភ្លៃនិងមិនអាចទុកចិត្តបានឱ្យ IAEA ដើម្បីប្រើប្រាស់ក្នុងរបាយការណ៍ថ្មី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត៖ AP