តពីលេខមុន)
* សារុង
សារុងជាសំពត់ស្លៀកមួយបែបរបស់ជនជាតិចាម ជ្វា ភូមា។ខ្មែរយើងយកមកប្រើគ្រាន់តែស្លៀកនៅផ្ទះទេ ព្រោះសារុងមិនជាសម្លៀកបំពាក់សមរម្យរបស់ខ្មែរទេ។ ហេតុនេះខ្មែរយើងស្លៀកសារុងបានតែនៅផ្ទះ មិនត្រូវស្លៀកដើរចេញក្រៅ ទៅតាមថ្នល់ ទៅផ្សារ ទៅមើលបុណ្យទៅផ្ទះអ្នកដទៃ ឬទៅវត្តណាឡើយ។
* ក្រមាពព្លាក់
ក្រមាពព្លាក់ជាគូនឹងសារុង។យើងប្រើក្រមាពព្លាក់សម្រាប់តែស្លៀកងូតទឹក ឬស្លៀកទៅផ្ទះធ្វើការងារបន្តិចបន្តួចក្នុងរបងផ្ទះប៉ុណ្ណោះ។ ដូច្នេះក្រមាពព្លាក់មិនសម្រាប់ស្លៀកដើរតាមថ្នល់ឬដណ្ដប់បង់កទៅបុណ្យទាន ឬទៅផ្ទះគេទេ។ ឯក្រមាអន្លូងសូត្រប្រើដណ្ដប់ឬបង់កដើរចេញទៅក្រៅមិនមានទាស់ តែបើមានពណ៌ក្រឡាឆើតឆាយក៏ពុំសមនិងប្រើប្រាស់ក្នុងពិធីធ្វើឈាបនកិច្ចឡើយ។
* ពណ៌សំពត់ស្លៀកតម្រូវតាមថ្ងៃ ដែលគេចងពាក្យកាព្យទុកមកនេះ អាទិត្យក្រហមខ្ចីឬចាស់ ចន្ទផ្លាស់លឿងទុំស្វាយអង្គារ ថ្ងៃពុធស៊ីលៀបសមសោភា ព្រហស្បតិ៍ជាបៃតងត្រួយចេកខ្ចី។ ពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រ ពណ៌នឹលព្រឹលទុកសៅរ៍សិរី (ព្រីងទុំ)តែងខ្លួនតាមក្បួនលោកស្រដី ចម្រើនសិរីជ័យជោគអើយ។
* សក់-ពុកមាត់-ពុកចង្កា-ក្រចក
ក្រៅពីសម្លៀកបំពាក់យើងត្រូវមានកិច្ចសម្អាតខ្លួនជាប់ជាមួយផង។ ក្នុងឱកាសបុណ្យក្តី ពិធីអ្វីមួយក្តី ប្រជុំជននានុជនស្ដាប់សន្និសីទក្តី ប្រជុំពិគ្រោះការផ្សេងៗទទួលលាងក្រយាហារក្តី។ល។ យើងត្រូវកាត់សក់ កោរពុកមាត់ កោរពុកចង្ការ ឲ្យស្អាតបាតល្អៗទាំងក្រចកម្រាមដៃទៀតសោតក៏ត្រូវកាត់ឲ្យខ្លីដែរ ដើម្បីកុំបង្ហាញការស្មោគគ្រោគទៅឲ្យអ្នកដទៃឃើញកើតខ្ពើមរអើម ព្រោះការគួរសមរបស់អឺរ៉ុបគេរាប់អានខាងចាប់ដៃចុះគ្នា។ បើយើងហុចដៃយើងទៅគេក្តី ឬក៏ទទួលដៃលោកអ្នកផឹកមកក្តី ហើយយើងមានក្អែលគ្រប់ក្រចកទាំងអស់ តើលោកអ្នកដែលស្អាតនឹងមានចិត្តភិតភ័យខ្លាចមេក្រមីរបស់យើងយ៉ាងណាទៅ ? ដូច្នេះឃើញថា ការរៀបចំសម្លៀកបំពាក់និងការសម្អាតខ្លួនប្រាណឱ្យបានសមរម្យជាការប្រសើរមួយយ៉ាងសំខាន់សម្រាប់យើងរាល់គ្នាដែលត្រូវចូលទៅកាន់ទីប្រជុំជនធំ តូច។ ចុះបើយើងមិនកាន់ទម្លាប់នេះឱ្យជាឧក្រិដ្ឋទេយើងគង់បានទទួលសេចក្តីរិះគន់អំពីជនទាំងឡាយជាមិនខាន។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត