ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបុកម៉ូតូអាគុយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣១នាទី  ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ មាន គឹមស្រ៊ុន  ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសបែកបបូរមាត់ និងពកថ្ងាស មានអាសយដ្ឋាននៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនរងគ្រោះជិះម៉ូតូអាគុយធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងចេញពីបុរីក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីមដែលបេីកបរបញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យភាគីបើកម៉ូតូម្ខាងរងរបួសចំណែកម៉ូតូរងការខូចខាតទាំងសងខាង។

ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖