(តពីលេខមុន)
* ជូនដំណើរភ្ញៀវ
ដល់ពេលភ្ញៀវលាទៅវិញអ្នកផ្ទះត្រូវជូនដំណើរភ្ញៀវតាំងពីបន្ទប់ដែលទទួល រហូតដល់មាត់ទ្វារបន្ទប់នោះ ឬដល់មាត់ទ្វារផ្ទះ ឬដល់មាត់ជណ្ដើរ ឬដល់ទ្វាររបង ឬដល់រទេះ។ គឺថាកាលណាដែលភ្ញៀវមកដល់យើងទៅទទួលភ្ញៀវពីត្រង់ណាកន្លែងណា យើងត្រូវជូនភ្ញៀវទៅដល់ត្រង់នោះដែរ។ តែបើភ្ញៀវវរជន ក្សត្រ ឬបុព្វការី មន្ត្រីធំចៅហ្វាយនាយនោះ គប្បីជូនដល់រថយន្តជាដរាប។ អ្នកផ្ទះត្រូវឈរគួរសមនឹងភ្ញៀវទាល់តែរថចេញផុតទៅ ទើបអាចត្រឡប់ចូលមកផ្ទះវិញបាន។ ភ្ញៀវនិងអ្នកផ្ទះផ្ទះត្រូវធ្វើគារវកិច្ចទៅវិញទៅមកម្ដងទៀតមុននឹងបែកចេញពីគ្នាទៅវិញ។
ប្រសិនបើយើងមានភ្ញៀវ 2 នាក់ផ្សេងគ្នាភ្ញៀវមុនទៅវិញមុនដោយគេយល់អធ្យាស្រ័យរាវមកក្រោយនោះអ្នកឈ្នះគប្បីសុំទោសជូនដំណើរភ្ញៀវមុនទៅសិនតែបើអ្នកផ្ទះគេចេញទទួលភ្ញៀវទាំងប្ដីប្រពន្ធនោះត្រូវរំលែកគ្នាម្នាក់ជូនភ្ញៀវទៅសិនម្នាក់នៅធ្វើបដិសណ្ឋារកិច្ចនិងភ្ញៀវក្រោយទៅគោកមិនត្រូវជូនដំណើរទាំងអស់គ្នាចេញចោលភ្ញៀវក្រោយឲ្យនៅតែឯងទេ។ រីឯភ្ញៀវដែលលាទៅមុន គប្បីយល់ចិត្តបានជាអ្នកផ្ទះចេញទទួលយើងតែម្នាក់ឯង ហើយក្រោកចោលភ្ញៀវក្រោយជូនដំណើរយើងមុននោះត្រូវនិយាយថា” អរគុណ” ហើយអង្វរថា សូមកុំព្រួយ កុំបាច់ជូនអីសូមអញ្ជើញទៅគួរសមនិងលោកនោះអ្នកនោះទៅចុះធ្វើយ៉ាងនេះគឺជាវគ្គទើបគ្រប់បរិបូរណ៌ឥតមានឆ្គង។
* ការនាំឲ្យស្គាល់គ្នា :
បានស្គាល់គ្នាច្រើនជាមិត្តភក្កិជាមនុស្សរាប់អានគ្នា ក៏ជាប្រយោជន៍សម្រាប់សង្គមនីមួយៗ។ យើងអាចនឹងស្គាល់គ្នាបានដោយខ្លួនឯង ឬដោយអ្នកដទៃនាំឲ្យស្គាល់ តែមានជនខ្លះពុំឈ្លាសវៃក្នុងការនាំគ្នាឲ្យស្គាល់គ្នាដោយធ្វេសប្រហែសឬដោយពុំបានពាក្យសម្ដី។
តាមប្រវេណីបុរាណខ្មែរយើង មិនមានការប្លែកប៉ុន្មានអំពីអារ្យធម៌អឺរ៉ុបឡើយ។ មាតាបិតា ជីដូនជីតា នាំយើងដើរលេងឬទៅមើលបុណ្យ ទៅធ្វើបុណ្យឯវត្តនោះ។ ល ។ កាលណាលោកបានជួបប្រទះនិងមិត្តភ័ក្តិលោកជាញាតិសាលោហិតក្តី ជាមនុស្សដែលលោកធ្លាប់រាប់អានក្តីលោកតែងតែបង្គាប់យើងជាកូនចៅគេហើយលោកប្រាប់គេថានេះកូនខ្ញុំ នេះចៅខ្ញុំ ! ។
យ៉ាងនេះក្មេងដែលកំពុងចម្រើនបញ្ញាវាងវៃចាប់អារម្មណ៍ចងចាំបានភ្លាម ថ្ងៃក្រោយទៅ បើបានជួបប្រទះនឹងលោកនេះ លោកនោះ អ្នកនេះអ្នកនោះទៀតក៏គោរពគួរសមតាមបង្គាប់មាតាបិតា ជីដូនជីតា ដែលលោកបានប្រាប់អំពីថ្ងៃមុន។
មិនតែប៉ុណ្ណោះ កាលកូនប្រុសចម្រើនធំគ្រប់អាយុបួសជាសាមណេរ ជាភិក្ខុ បានលោករៀបចំបំបួស លោកបាននាំទៅលាសាលោហិត និងព្រៀងលាន ៣ឬ៤ថ្ងៃមុននឹងបំបួស ។ លុះសិក្ខាចាកផ្នួសមកជាគ្រហស្ថវិញក៏នាំទៅគោរពសួរញាតិម្ដងទៀត។
ទីបំផុតបុត្រស្រីប្រុស ដែលមាតាបិតា ជីដូនជីតា បានទុកដាក់ដាក់ឲ្យមានគូស្រករជាភរិយាស្វាមីត្រឹមត្រូវតាមច្បាប់ ទម្លាប់នេះហើយ ក៏លោកតែងនាំកូនស្រីឱ្យស្គាល់ញាតិខាងប្រុសនាំកូនប្រុសឲ្យស្គាល់ញាតិខាងស្រី ទាំងនាំកូនទាំងពីរឲ្យទៅក្រាបបង្គំសូមពរពីព្រះសង្ឃឯវត្តទៀត គឺជាកិច្ចដែលកូនប្រុសត្រូវនាំភរិយាទៅប្រគេនលោកគ្រូខ្លួនឲ្យលោកបានស្គាល់ទៀតផង។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ ÷ ចៅតាជេត