ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹកដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហេីយឲ្យគេប្រមាថនិងឈ្លានពានបានទេ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញេីតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បេីអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រេីប្រាស់៕
ដោយ៖ តារា