បណ្ឌិត “អ៊ូ ចុង” ជាកវីនៃបុព្វបុរសខ្មែរ បានតាក់តែងជាកំំណាព្យ មានអត្ថន័យជ្រៅ សម្រាប់បណ្តុះស្មារតីឱ្យកូនចៅចេះស្រឡាញ់ និងកត្ដញ្ញូចំពោះអ្នកមានគុណ ។ ពេលនេះយើងសូមដកស្រង់កំណាព្យស្មាដៃរបស់លោកខ្លះៗសម្រាប់កូនចៅយកទៅពិចារណាដូចខាងក្រោម÷
១.ព្រឹកឡើងឃ្លានបាយ ញ័រពោះញើសខ្ចាយ ឃើញសម្លគេ កូនឆ្លើយវឹងថ្កាន មិនបានសល់ទេ ខ្ញុំស្លគ្រាន់តែ ទៅវត្តទេឪ។
២.ឪពុកសួរថា បើដួសកាលណា ចែកឪខ្លះទទៅ កូនខ្លះឆ្លើយប្រាប់ ថាបាបណាស់ឪ គេថាមិនត្រូវ ឪស៊ីមុនលោក។
៣. ម៉ែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ ឪទារពិសា កូនថាមុនលោក ពុំបាបរិភោគ គេឱ្យបាបផង។
៤. នេះបបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរខុសឆ្គង
បុណ្យមិនត្រកាល វិសាលឡើងហោង ព្រោះដើរកន្លង ឱ្យម៉ែឪអត់។
៥. ពួកជនឈ្លានពាន មិនចេះធ្វើទាន ច្រើនធ្វើទានក្បត់ សទ្ធាមិនជ្រៅ ជ្រុលទៅតែវត្ត ឱ្យព្រះដើរអត់ ស្រេកឃ្លានពេកក្រៃ។
៦. នេះឯងខុសណាស់ មកពីមិនច្បាស់ ច្បាប់ធម៌វិន័យ បានជាប្រព្រឹត្ត គំនិតព្រៃផ្សៃ បន្ថោកតម្លៃ នៃអ្នកមានគុណ។
(នៅក្នុងន័យរបស់កំណាព្យនេះ បានផ្ដល់គំនិតឱ្យយើងស្គាល់ពីតម្លៃនៃការធ្វើបុណ្យ ហើយគ្មានបុណ្យឯណាប្រសើរថ្លៃថ្លាជាងធ្វើបុណ្យជាមួយព្រះរស់នោះទេ)
ការកត់សម្គាល់ពីប្រវត្តិ÷
បណ្ឌិត “អ៊ូ ចុង“ ជាកូនទី៥ របស់អ្នកភិរម្យភាសាអ៊ូ ហៅ “ង៉ុយ“។ យោងតាមឯកសារចាស់ៗបានចារថា លោកតា “ង៉ុយ” មានកូន៦នាក់ សុទ្ធតែប្រុសដែលមានឈ្មោះ ដូង ចេង ចា ចិន ចុង និងចេវ។ ក្នុងចំណោមកូនទាំង៦នាក់ អ្នកដែលមានទេព្យកោសល្យកាត់ទៅឪពុក គឺបណ្ឌិត “អ៊ូ ចុង” ដែលគេហៅថា “អាចារ្យចុង“។
លោកមានថ្វីដៃ និងសម្ដីវោហារមិនចាញ់ឪពុកប៉ុន្មានទេ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត