ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងវៀតណាម នៅតែជាទីក្រុងសម្ព័ន្ធមេត្រីភាព ដ៏ល្អយូរអង្វែង ជាមួយទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងវៀតណាម នៅតែជាទីក្រុងសម្ព័ន្ធមេត្រីភាព ដ៏ល្អយូអង្វែង ជាមួយទីក្រុងភ្នំពេញ ។ 

     ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ទទួលជួបសំណេះសំណាលសួរសុខទុក្ខពីសំណាល ជាមួយលោកជំទាវ ឡេ ធីធូហាំង  អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៧ ខែធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ។

       លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា៖ ក្នុងពេលមកបំពេញទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា និងដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងររាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។

      លោកជំទាវបានសម្តែងនូវអំណអរគុណ ចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ។

     ក្នុងជំនួនោះលោកជំទាវបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យ រាជធានីភ្នំពេញមានអភិវឌ្ឍន៏ រីកចំរើនគួរឱ្យ កត់សំគាល់។

     លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់ និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តម ឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ពិសេសជូនពរក្នុងឧិកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ។

    ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញថ្លែងអំណគុណ លោកជំទាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខ ថ្នាក់ដឹកនាំ ហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាម និងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូនេះវិញផងដែរ ។ ជាមួយគ្នានោះភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នា ពីការអភិវឌ្ឍ នៃទីក្រុងនៃប្រទេសទាំងពីរផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖