(តពីលេខមុន)
២-របៀបមើលសមពង្សធាតុ:
ឆ្នាំជូតធាតុទឹក ឆ្លូវធាតុដី ខាលធាតុឈើ ថោះធាតុឈើ រោងធាតុមាស ម្សាញ់ធាតុភ្លើង មមីធាតុភ្លើង មមែធាតុមាស វកធាតុដែក រកាធាតុដែក ចធាតុដី កុរ ធាតុទឹក។
ប្រុសធាតុដីស្រីធាតិដី នៅជាមួយគ្នាល្អណាស់។ ប្រុសធាតុភ្លើងស្រីធាតុទឹក កាលដើមមិនល្អច្រើនឈ្លោះគ្នា ដល់ចាស់ល្អច្រើន។ ប្រុសធាតុឈើ ស្រីធាតុទឹក ល្អណាស់នៅជាមួយគ្នាត្រជាក់ចិត្តតែចិញ្ចឹមកូនមិនសូវគង់។ ប្រុសធាតុឈើ ស្រីធាតុទឹកល្អណាស់ នៅជាមួយគ្នាត្រជាក់ចិត្តតែចិញ្ចឹមកូនមិនសូវគង់។ ប្រុសធាតុឈើ ស្រីធាតុដែកនៅជាមួយគ្នាមិនបានយូរ។ ប្រុសធាតុដែកស្រី ធាតុដី នៅជាមួយគ្នាល្អនឹងមានសម្បត្តិ។ ប្រុសធាតុដីស្រីធាតុដែកនៅជាមួយគ្នានឹងមានកូនច្រើន។
ប្រុសធាតុដែក ស្រីធាតុទឹក នៅជាមួយគ្នាល្អណាស់។ ប្រុសធាតុដែក ស្រីធាតុឈើ នៅជាមួយគ្នាល្អនិងបានជាមន្ត្រី។ ប្រុសធាតុទឹក ស្រីធាតុដី នៅជាមួយគ្នាត្រជាក់ចិត្ត។ ប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អតែច្រើនប្រច័ណ្ឌគ្នា។ ប្រុសធាតុទឹក ស្រីធាតុដែក ល្អណាស់នឹងបានជាមន្ត្រី។ ប្រុសធាតុទឹក ស្រីធាតុដីនិងស្រឡាញ់គ្នាណាស់។ ប្រុសធាតុឈើ ស្រីធាតុភ្លើង និងមានកូនប្រុសហើយព្រាត់គ្នា។ ប្រុសធាតុដី ស្រីធាតុទឹក នៅជាមួយគ្នាមួយឆ្នាំនឹងបានល្អនិងមានអ្នកឧបត្ថម្ភ។ ប្រុសធាតុភ្លើង ស្រីធាតុភ្លើង និងកម្សត់ធំ។ ប្រុសធាតុភ្លើង ស្រីធាតុដី នៅជាមួយគ្នាបាន៧ឆ្នាំនឹងព្រាត់គ្នា។ ប្រុសធាតុឈើ ស្រីធាតុឈើ មិនល្អ។ ប្រុសធាតុឈើស្រីធាតុដី ស្រឡាញ់គ្នា តែតោងព្រាត់គ្នា។ ប្រុសធាតុភ្លើងស្រីធាតុដែក ខ្សត់សម្បត្តិណាស់។ ប្រុសធាតុដែក ស្រីធាតុភ្លើង ច្រើនវិវាទគ្នា។ ប្រុសធាតុភ្លើង ស្រីធាតុឈើ ច្រើនវិវាទគ្នា។ ប្រុសធាតុដែក ស្រីធាតុដែក ល្អណាស់នៅសុខផងគ្នា។ ប្រុសធាតុឈើស្រីធាតុដី មិនសូវល្អ។ ប្រុសធាតុដែក ស្រីធាតុដី ល្អ។ ចំណែកឯធាតុមាសនោះ លោកថាគ្មានទាស់ឡើយ ទោះបីនឹងចូលដោយធាតុអ្វីក៏បានទាំងអស់។
សន្មតថាចប់ពិធីមើលសមពង្សឆ្នាំនិងសមពង្សធាតុដោយសង្ខេបតែប៉ុណ្ណា តែមិនមែនអស់តម្រាមើលប៉ុណ្ណោះទេ នៅមានតម្រាឯទៀតជាច្រើនដែលគេតែងមើលដូចយ៉ាងតម្រាសមពង្សនាគ ឬ ដែលហៅថាសូភាកក្លឹត. តម្រាចេកមាស. តម្រាអត្តៈតម្រា១២រាសីជាដើម តែសូមឱ្យជ្រាបថា តម្រាមើលអម្បាលមាណនេះ មិនមែនសុទ្ធតែត្រូវតាមដោយទំនាយទុកទាំងអស់នោះទេ មានខុសខ្លះ ត្រូវខ្លះ ជាធម្មតា។ ពួកអ្នកជឿតម្រាអម្បាលនេះ កាលគេពិនិត្យទៅហើយឃើញល្អ ទើបចាត់មនុស្សឲ្យទៅចែចូវ ដូចមានរៀបរាប់តទៅនេះ÷ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត