ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដឹកភ្ញៀវពីខេត្តសៀមរាប ត្រូវប្រទេសវៀតណាម មិនឲ្យចូលចត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។ បន្ទាប់ពី ... Read More »

ក្រសួងសុខាភិបាល៖ ជនជាតិអង់គ្លេសពីរនាក់ រកឃើញផ្ទុកជំងឺ Covid-19 លើនាវា Viking Cruise Journey

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នក ដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត គឺជាជនជាតិអង់គ្លេសទាំងពីរនាក់។ យោងតាមក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ ... Read More »

នាយតាក់ស៊ី រងការរិះគន់ថា មានរឿងហូរហែមិនចេះចប់

ភ្នំពេញ៖ មានមហាជនមិនតិចទេដែលបានដឹងពីដំណើរជីវិតដ៏ស្មុកស្មាញរបស់តារាកំប្លែង នាយ តាក់ស៊ី ។ ក៏មានទស្សនិកជនជាច្រើនបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តដែលរឿងរ៉ាវតារាកំប្លែងរូបនេះត្រូវ​បានចែករំលែកមិនចេះចប់មិនចេះហើយ ។ មានការលើកឡើងថាចាប់តាំងពីចូលប្រឡូកក្នុងអាជីពសិល្បៈនាយតាក់ស៊ី ត្រូវបានគេចាប់អារម្មណ៍លើសមត្ថភាពនៃការសម្តែងកំប្លែង ។ អ្វីដែលគេចាប់អារម្មណ៍ដែរនោះគឺខ្សែជីវិតដ៏ស្មុកស្មាញមិនចេះចប់មិនចេះហើយ ។ ព្រះតេជគុណមួយអង្គបានមានសង្ឍដីការដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពីបានជ្រាបដំណឹងតាមបណ្តាញសង្គមរឿង នាយតាក់ស៊ីមានស្នេហាថ្មី ដែលស្នេហាថ្មីនេះត្រូវបានគេទម្លាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ... Read More »

នារីជាបុគ្គលិកធនាគារ MB bank ម្នាក់ជិះម៉ូតូរអិលដួលចូលកង់អ៊ិចស្កាវ៉ាទ័រកិន ស្លាប់

ភ្នំពេញ៖ ស្ត្រីជាបុគ្គលិកធនាគារ MB bankម្នាក់ជិះម៉ូតូ១គ្រឿង រអិលដួលចូលកង់អ៊ិចស្នាវ៉ាទ័រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ​ឆ្នាំ​២០២០ នៅចំណុច​មុខផ្សារងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយ ... Read More »

ស្ថានភាពប្រែប្រួលជុំវិញការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ អាមេរិកតែងតាំង អនុប្រធានាធិបតី​ ដឹកនាំទប់ស្កាត់ការឆ្លងរាលដាល

ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក បានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈការឆ្លងរាលដាលនៅក្រៅប្រទេសចិន កើនឡើង​ខ្ពស់ និងអ្នកស្លាប់ក៏កាន់តែច្រើនផងដែរ ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី​២៦ ខែកុម្ភៈ បានប្រកាសថា បញ្ហាពាក់ព័ន្ធវីរុស​កូវីដ -១៩ ... Read More »

ល្បែងតែងវិនាសអន្ដរាយដល់ខ្លួន! បុគ្គលិកផ្នែកប្រមូលលុយអតិថិជន ប្រមូលលុយជាង២០លានយកទៅលែងល្បែងចាញ់អស់

ខេត្តកណ្ដាល៖ បុរសម្នាក់ ជាបុគ្គលិកផ្នែកប្រមូលលុយពីអតិថិជន ត្រូវបានតំណាងក្រុមហ៊ុនប្ដឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើនេះ បានប្រមូលលុយពីអតិថិជនចំនួន២០លានរៀលយកទៅលែងល្បែងចាញ់អស់គ្មានសល់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ... Read More »

បុរសម្នាក់ផឹកស្រាខ្លាំងពេកបណ្ដាលឲ្យខ្យល់គរធ្លាក់ពីលើអង្រឹងស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ខ្យល់គរធ្លាក់ពីលើអង្រឹងបាត់បង់ជីវិត ដោយសារតែបុរសរងគ្រោះខាងលើនេះ ផឹកស្រាស្រវឹងជាប្រចាំ ដែលករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្រោមផ្ទះឈ្មោះ ឃុត រីម ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ... Read More »

អង់គ្លេសថា រុស្ស៊ី​ចូលកៀក​ដែនអាកាស រុស្ស៊ីតបវិញថា អត់មានទេ

យោងតាមការផ្សាយរបស់ប្រភពព័ត៌មានsputnik​បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ យោធា​អង់គ្លេស​បានបញ្ចេញយន្តហោះចម្បាំង​២គ្រឿង​ ហោះទៅស្ទាក់​​បណ្តេញយន្តហោះរុស្ស៊ី​គឺយន្តហោះ​ទម្លាក់​គ្រាប់បែក​ ដែលកំពុងហោះហើរ​នៅក្បែរឈូងសមុទ្រ​របស់​អង់គ្លេស ។ រុស្ស៊ី​បានច្រានចោលថា មិនបានចូលកៀកដែនអាកាស​របស់ប្រទេសណាមួយទេ។ កងនាវាចរ​ភាគខាងជើង​របស់រុស្ស៊ី បានប្រកាស​កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈថា មិនបានចូលរួម​ហ្វឹកហាត់​ហោះល្បាត​នៅលើដែនទឹកអព្យាក្រឹត្យ​របស់ប្រទេសន័រវែស និងសមុទ្រ​បារ៉ែន​នោះឡើយ ។ ... Read More »

ដុតកម្ទេចចោលសាច់ទាវេចខ្ចប់ពីប្រទេសចិនខូចគុណភាពជាង១តោន

ខេត្តកែប៖ សាច់ទាវេចខ្ចប់នាំចូលពីប្រទេសចិនជាង១តោនដែលគេដឹងថាខូចគុណភាពទៅហើយនោះ ត្រូវបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកែប និង អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ រឹបអូសពីប្រជាពលរដ្ឋដែលនាំគ្នាយកទៅហូបមិនគិតពីផលប៉ះពាល់សុខភាពរួចបានយកទៅដុតកម្ទេចចោលភ្លាមៗ ។ ការរឹបអូសសាច់ទាខូចគុណភាពនាំចូលពីប្រទេសចិនយកទៅកម្ទេចចោលនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំកុរ ... Read More »

យុវជនម្នាក់ដើរតាមភ្លឺស្រែជាន់ខ្សែលួសឆក់កណ្ដុរ ឆក់ស្លាប់

ខេត្តកណ្ដាល៖ យុវជនម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដើរតាមភ្លឺស្រែ ពុំដឹងថា មានគេរាយខ្សែរលួសឆក់កណ្ដុរ ក៏បានជាន់ខ្សែរលួសដែលកំពុងមានចរន្ដភ្លើងនោះ បណ្ដាលឲ្យឆក់តែម្ដង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ... Read More »

ចាន់ណា រ៉ូណាន ថារឿង សំណើច៦៥២គីឡូម៉ែត្រ ត្រៀមខ្លួនបំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេ

ភ្នំពេញ៖ ផលិតកម្មថ្មីក្រោមស្នាដៃដឹកនាំផលិតរបស់ផលិតករភាពយន្តពោរពេញដោយទេពកោសល្យ នឹងជំរុញឲ្យភាពយន្តខ្នាតធំបែបកំប្លែងថ្មីរឿង សំណើច៦៥២ គីឡូម៉ែត្រ ផ្ទុះការគាំទ្រជាថ្មី ។ នេះបើតាមការបញ្ជាក់របស់ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន បានលើកឡើងក្រោយពីភាពយន្តនេះត្រូវបានបញ្ចប់ការផលិត ។ ភាពយន្តរឿង សំណើច៦៥២គីឡូម៉ែត្រ ... Read More »

ឆេះរោងចក្រផលិតបារីផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ រោងចក្រផលិតបារីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០​ ស្ថិតក្នុងភូមិ ស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញមានអណ្តាតភ្លើងឆេះចេញពីខាងក្នុងរោងចក្រ​ យ៉ាងសន្ធោសន្ធៅ​ ... Read More »

ត្រូវក្រុមហ៊ុនបញ្ឈប់ការងារ មកផ្ទះយកកាំភ្លើងទៅបាញ់ប្រហារស្លាប់ជាច្រើន នៅអាមេរិក

ខឹងក្រុមហ៊ុនបញ្ឈប់ពីការងារ ក៏បានយកកាំភ្លើងចូលទៅក្រុមហ៊ុន បាញ់ប្រហារ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ យ៉ាងហោចណាស់ក៏មានមនុស្ស​៧នាក់ស្លាប់​នៅក្នុងហេតុការណ៍បាញ់ប្រហារ​មួយ នៅតំបន់​ Wilwaukee ក្នុងរដ្ឋ​ Wisconsin ​អាមេរិក កាលពីថ្ងៃទី​២៦ខែកុម្ភៈ។ ការបាញ់ប្រហារកើតឡើងនៅរសៀលថ្ងៃទី​២៦ខែកុម្ភៈ ស្ថិតនៅទីតាំងរោងចក្រផលិតភេសជ្ជៈ ស្រាបៀររបស់ក្រុមហ៊ុន ... Read More »

ពលរដ្ឋកូរ៉េខាងត្បូង ខឹងសម្បារយ៉ាងខ្លាំង ពីការឆ្លងរាលដាលវីរុសកូវីដ-១៩ កាន់តែកើនឡើង

បើទោះបីមានការខិតខំពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព មិនគិតសុខទុក្ខពលរដ្ឋ ។ ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់ បានទាមទារ​ចោទប្រកាន់ទោស​ ប្រធានាធិបតី ម៉ូន ជេអ៊ីន ពីបទយឺតយ៉ាវ នៅក្នុងការ​​ទប់ស្កាត់ឆ្លងរាលដាល​នៃវីរុសកូវីដ​​-១៩ ... Read More »

អ្នកជំងឺ COVID-19 មកដល់ពេលនេះ ឆ្លងចំនួន៤៨ប្រទេស សរុបមនុស្ស​ ៨១ ៤០០នាក់

បើទោះបី​ជំងឺ COVID-19 ឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​ទៅកាន់ប្រទេសជាង​៤០​ក៏ពិតមែន ប៉ុន្តែអ្នកជំងឺ​រាប់ម៉ឺននាក់​​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺសរុប ៣០ ៣៥៨​ នាក់បានចាកចេញពីមន្ទីរពេទ្យ ។ នេះបើតាមការផ្សាយ​របស់ប្រភព wikipedia ... Read More »

លួចបានហើយរត់មិនរួច ពលរដ្ឋក្របួចបានម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់បានជិះកង់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ តែត្រូវបានពលរដ្ឋឃើញទាន់ដេញចាប់បានម្នាក់ប្រគល់ជូននគរបាល​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២០​ នៅចំណុចគល់ស្ពានក្បាលថ្នល​ តាមបណ្តោយផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ... Read More »

បារាំងប្រកាសថាពលរដ្ឋរបស់ខ្លួនទី១ស្លាប់ដោយសារជំងឺ covid-19

ខណៈដែលជំងឺ covid-19 បាននិងកំពុងឆ្លងរាតត្បាតនៅប្រទេសទាំងឡាយក្នុងតំបន់អឺរ៉ុប, ប្រភពព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ថាចំនួនសរុបអ្នកជំងឺ covid-19 នៅក្នុងប្រទេសបារាំងមាន១៧នាក់។ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ លោកJerome Salomon មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលបានបញ្ជាក់ថា ... Read More »

ក្មេងប្រុសសតិមិនគ្រប់ម្នាក់លង់ទឹស្រះស្លាប់ដោយគ្មានអ្នកណាដឹង

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ដោយគ្មានអ្នកណាដឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ... Read More »

ដុតកម្ទេចមធ្យោបាយបទល្មើសព្រៃឈើ ៥គ្រឿង នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះសហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការមន្រ្ដីអង្គការសម្ព័ន្ធសត្វព្រៃ (វៃអេត) ចុះបង្រ្កាប និងដុតកម្ទេចមធ្យោបាយរថយន្តកែច្នៃ(បាកុង)ចំនួន ៥គ្រឿង ។ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

នគរបាលប៉ុស្តិ៍គោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល 

នគរបាលប៉ុស្តិ៍គោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួល ភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត

ភ្នំពេញ៖  លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្រីម្នាក់ ... Read More »

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី ប្រែប្រួលកាន់តែអាក្រក់ ព្រះមហាក្សត្រ ចូលរួមដោះស្រាយ

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី​កាន់តែ ចច្របូលច្របល់ ក្រោយពេល នាយរដ្ឋមន្ត្រី​ដាក់លិខិតលាលែងចេញពីតំណែង​។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំ លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃទី២៤ ខែកុម្ភៈ បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ ដោយបានធ្វើឱ្យប្រទេសម៉ាឡេស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយថ្មីមួយ ... Read More »

បើករថយន្តលឿនបុកគោរត់ពីមុខរបួសធ្ងន់ លើកគោដាក់រថយន្តឲ្យអាជ្ញាធរជួយរកម្ចាស់មកដោះស្រាយ

ខេត្តព្រៃវែង៖ រថយន្តមួយគ្រឿងខណៈកំពុងបើកបរលើផ្លូវសាធារណៈ ស្រាប់តែមានកូនគោឈ្មោលមួយក្បាលរត់កាត់ពីមុខហើយអ្នកបើកបររថយន្តចាប់ហ្វ្រាំងមិនទាន់ក៏បុកគោយ៉ាងពេញទំហឹងបណ្តាលឲ្យគោរបួសធ្ងន់ភ្លាមមួយរំពេច និងរថយន្តក្រពឹតអស់មួយចំហៀង ព្រមទាំងធ្វើឲ្យអ្នកបើកបរព្រលឹងនៅចុងសក់ ។ ឧបទ្ទវហេទុនេះកើតឡើង នៅវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃ អង្គារ ៣ កើត ខែ មាឃ ... Read More »

អុជធូបបន់ស្រន់សុំអោយជាជំងឺ បែរជាភ្លើងឆេះផ្ទះអស់ ទាំងទ្រព្យសម្បត្តិជាច្រើននៅស្រុកស្រីស្នំ

ខេត្តសៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុងដែលមានទំហំ ៧ម៉ែត្រx៩ម៉ែត្រ) ឈើលើថ្មក្រោមប្រក់ក្បឿង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ រំដេង ឃុំ ត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។ អាជ្ញាធរស្រុកស្រីស្នំបានអោយដឹងថា ... Read More »

ជនបរទេសម្នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តស្វាយរៀង៖ បុរសជនជាតិSEYCHELLESម្នាក់ បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈដែលរូបគេបានយកទៅគោលដៅប្រថាប់ត្រាចេញពីប្រទេសវៀតណាម ។ ការឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ។ ... Read More »

ដាក់កាសទូរស័ព្ទក្នុងត្រចៀកមិនឮរថភ្លើងស៊ីផ្លេ រថភ្លើងមកដល់បុកប៉ើងរបួសធ្ងន់ម្នាក់

ខេត្តតាកែវ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថភ្លើងបុករថយន្តដឺកដីយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់បះកង់ និងរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ហើយត្រូវបានគេដឺកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ ពុធ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០នៅចំណុចភូមិបឹងត្រាញ់ ... Read More »

អាជ្ញាធរខេត្តព្រះវិហារបញ្ជូន​គ្រឿងចក្រ​ និងអ្នកបច្ចេកទេសទៅធ្វើស្ពានឈើស្ទឹងស្តៅ​ ដែល​ភ្លើង​ឆេះ​ថ្ងៃមុនឡើងវិញ​

​ខេត្តព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាន​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ ដែល​រងការឆាបឆេះ​ដោយសារ​ភ្លើងឆេះព្រៃ នៅក្នុង​ស្រុក​សង្គម​ថ្មី​ប៉ុន្មានថ្ងៃមុននេះហើយ ប្រយោជន៍ធ្វើការសាងសង់ស្ពាននេះឡើងវិញ ។​ នេះបើតាមលោក សំ លាង​ទ្រី ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ ។ ​លោក​ប្រធានមន្ទីបាន​គូសបញ្ជាក់បន្ថែមថា​ ជា​ជំ​ហាន​ដំបូង​មុននឹង​ធ្វើការ​ស្ថាបនា​សាង​សង់ស្ពាន​ស្ទឹង​ស្តៅ​នេះ​ឡើងវិញហើយ​ក្រុមការងារ​កំពុងតែ​មមា​ញឹក​ក្នុងការ​បោសសម្អាត ... Read More »

គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តស្វាយរៀងកើតឡើង១៥២លើក ថយចុះ ១៤លើក

ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងចំនួន ១៥២លើក ថយចុះ ១៤លើក ស្មើនឹង៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨បណ្ដាលឲ្យមនុស្សស្លាប់ ៩៣នាក់ កើនឡើង ១៥នាក់ ស្មើនឹង ១៦% ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ផ្ទះ១ខ្នង នៅសង្កាត់ផ្សារកណ្ដាល

ប៉ោយប៉ែត៖ ឆ្លងចរន្តអគ្គិសនីធ្វើឲ្យផ្ទះពលរដ្ឋមួយខ្នង មានទំហំ ៤,៥ម៉ែត្រ × ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងកាលពីវេលាម៉ោង ០១និង ៤០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចមាត់អូរព្រំដែន ... Read More »

សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបទីតាំង ស្តុកឈើល្មើសច្បាប់លាក់ទុកឈើជាច្រើនកន្លែង

ខេត្តស្ទឹងត្រែង៖ ក្រោយពីចុះបង្ក្រាបម្តងហើយរួចមកហើយ ទៅលើរោងសិប្បកម្មល្មើសច្បាប់ នៅតែបន្តលួចធ្វើសកម្មភាពយ៉ាងគឃ្លើន ដឹកឈើល្មើសច្បាប់ យកមកលាក់ទុក រាយប៉ាយ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងរោងសិប្បកម្មដ៏ធំមួយ មានឈើមិនតិចម៉ែត្រគូប ដែលជាម្ចាស់ដីឡូត៍នេះតែម្តង មានចំនួន១៧កន្លែង នៅក្នុងដីឡូត៍នោះ ដែលមានម្ចាស់ឈ្មោះ(នាថ) អតីត:ថៅកែពន្លឺពេជ្រ ... Read More »