ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងត្បូង ខឹងសម្បារយ៉ាងខ្លាំង ពីការឆ្លងរាលដាលវីរុសកូវីដ-១៩ កាន់តែកើនឡើង

ចែករំលែក៖

បើទោះបីមានការខិតខំពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព មិនគិតសុខទុក្ខពលរដ្ឋ ។

ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់ បានទាមទារ​ចោទប្រកាន់ទោស​ ប្រធានាធិបតី ម៉ូន ជេអ៊ីន ពីបទយឺតយ៉ាវ នៅក្នុងការ​​ទប់ស្កាត់ឆ្លងរាលដាល​នៃវីរុសកូវីដ​​-១៩ ក្នុងប្រទេសនេះ។ ​បច្ចុប្បន្ន​កូរ៉េខាងត្បូង មានករណីឆ្លង ១៣០០នាក់  និងស្លាប់ ១២នាក់ ។

តាមសារព័ត៌មាន​ Korea Herald ​បានផ្សាយថា នៅក្នុងលិខិត​​ អេឡិចត្រូនិកលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតី ​មានអ្នកចុះហត្ថលេខា​ទាមទារចោទប្រកាន់ទោស ប្រធានាធិបតី ម៉ូន ជេអ៊ីន មានដល់ទៅ ៤សែននាក់ហើយ​។

ការិយាល័យប្រធានាធិបតី ត្រូវតែ​មានចម្លើយផ្លូវការ ទៅលើលិខិតរបស់ពលរដ្ឋ ដែលមានការចុះហត្ថលេខា លើសពី ២សែននាក់ឡើង​ ក្នុងរយៈពេល​១ខែ។ ពលរដ្ឋទាមទារចោទប្រកាន់ទោសដោយសារតែ​ មិនបានហាមប្រាមពលរដ្ឋបរទេស​ ពិសេសគឺមកពីប្រទេសចិន ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។

នៅក្នុងលិខិតបញ្ជាក់ថា បើទោះបីកូរ៉េខាងត្បូង ខ្វះម៉ាស់ការពារ ប៉ុន្តែ ប្រធានាធិបតីនៅតែផ្តល់ជំនួយ​ម៉ាស់ដល់ទៅ​៣លានដល់ចិន  ហើយមិនមានវិធានការទប់ស្កាត់នៅក្នុងប្រទេសនោះឡើយ​ បណ្តាលឲ្យមានពលរដ្ឋឆ្លងរាលដាលយ៉ាងច្រើនបែបនេះ៕


ចែករំលែក៖