ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវក្រុមហ៊ុនបញ្ឈប់ការងារ មកផ្ទះយកកាំភ្លើងទៅបាញ់ប្រហារស្លាប់ជាច្រើន នៅអាមេរិក

ចែករំលែក៖

ខឹងក្រុមហ៊ុនបញ្ឈប់ពីការងារ ក៏បានយកកាំភ្លើងចូលទៅក្រុមហ៊ុន បាញ់ប្រហារ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ យ៉ាងហោចណាស់ក៏មានមនុស្ស​៧នាក់ស្លាប់​នៅក្នុងហេតុការណ៍បាញ់ប្រហារ​មួយ នៅតំបន់​ Wilwaukee ក្នុងរដ្ឋ​ Wisconsin ​អាមេរិក កាលពីថ្ងៃទី​២៦ខែកុម្ភៈ។

ការបាញ់ប្រហារកើតឡើងនៅរសៀលថ្ងៃទី​២៦ខែកុម្ភៈ ស្ថិតនៅទីតាំងរោងចក្រផលិតភេសជ្ជៈ ស្រាបៀររបស់ក្រុមហ៊ុន Molson Coors ក្នុងទីក្រុង Wilwaukee រដ្ឋ Wisconsin។ ខ្មាន់កាំភ្លើងក៏ត្រូវគេរកឃើញ​ស្លាប់នៅក្នុងហេតុការបាញ់ប្រហារនោះដែរ​។

មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្សជាច្រើន​រងការបាញ់ប្រហារ ។ខ្មាន់កាំភ្លើង ក៏ជាបុគ្គលិក​នៅទីនោះ​ត្រូវក្រុមហ៊ុនបញ្ឈប់ការងារ​ ហើយការបាញ់ប្រហារនោះអាចជាការសងសឹក ។

កម្លាំងជំនាញ​កំពុងបើកការស្រាវជ្រាវពាក់ព័ន្ធការបាញ់ប្រហារ។ នេះជាកណីបាញ់ប្រហារលើកទី៤ហើយនៅអាមេរិក នាឆ្នាំ​២០២០ ។ កាលពីឆ្នាំ​២០១៩ មានករណីបាញ់ប្រហារ​ដល់ទៅ​៤៤ករណីធំៗ សម្លាប់មនុស្ស ដល់ទៅ​២២៤នាក់​។

សារព័ត៌មាន  CNN ​បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ​ក្នុងហេតុការបាញ់ប្រហារខាងលើ​៕


ចែករំលែក៖