ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺ COVID-19 មកដល់ពេលនេះ ឆ្លងចំនួន៤៨ប្រទេស សរុបមនុស្ស​ ៨១ ៤០០នាក់

ចែករំលែក៖

បើទោះបី​ជំងឺ COVID-19 ឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​ទៅកាន់ប្រទេសជាង​៤០​ក៏ពិតមែន ប៉ុន្តែអ្នកជំងឺ​រាប់ម៉ឺននាក់​​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺសរុប ៣០ ៣៥៨​ នាក់បានចាកចេញពីមន្ទីរពេទ្យ ។ នេះបើតាមការផ្សាយ​របស់ប្រភព wikipedia ។

ប្រភព​នេះ​បញ្ជាក់ថា នៅក្នុងប្រទេសចិន មានអ្នកឆ្លងជំងឺសរុប ៧៨ ០៦៤នាក់, ស្លាប់​២ ៧១៥នាក់ និងចាកចេញពីមន្ទីរពេទ្យ ៣០ ០៤២នាក់ ។

ប្រទេសកូរ៉េខាងត្បូង ឆ្លងកើនឡើង ១ ២៦១នាក់, ស្លាប់១២នាក់​ និងចាកចេញពីមន្ទីរពេទ្យ​២៤នាក់ ។

នាវាដឹកអ្នកដំណើរ Diamond Princess ឆ្លងចំនួន​៧០៥នាក់, ស្លាប់​៤នាក់ និងចាកចេញពីមន្ទីរពេទ្យ​១នាក់ ។

ប្រទេសអ៊ីតាលី ឆ្លង​៤៧០នាក់, ស្លាប់១២នាក់ និងចាកចេញពីមន្ទីរពេទ្យ​៣នាក់ ។

ប្រទេសជប៉ុន ឆ្លង​១៧២នាក់, ស្លាប់៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​៣២នាក់ ។

ប្រទេសអ៊ីរ៉ង់ ឆ្លង​១៣៩ករណី, ស្លាប់​១៩នាក់ និងចាកចេញពីមន្ទីរពេទ្យ​២១នាក់ ។

ប្រទេសសិង្ហបុរី ឆ្លង​៩៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​៦៣នាក់ ។

ដែនដីកោះហុងកុង ឆ្លង​៩១នាក់, ស្លាប់២នាក់ និងចាកចេញពីមន្ទីរពេទ្យ​២៤នាក់ ។

សហរដ្ឋអាមេរិក ឆ្លង៦១នាក់ និងចាកចេញពីមន្ទីរពេទ្យ​៦នាក់ ។

ប្រទេសថៃ ឆ្លង៤០នាក់ និងចាកចេញពីមន្ទីរពេទ្យ​២៤នាក់ ។

ប្រទេសបារ៉ែន ឆ្លង​៣៣នាក់ ។ តៃវ៉ាំន់​៣២នាក់, ស្លាប់​១នាក់ និងចាកចេញពីមន្ទីរពេទ្យ​៥នាក់ ។ អាល្លឺម៉ង់ ឆ្លង​២៧នាក់ និងចាកចេញពីមន្ទីរពេទ្យ​១៤នាក់ ។ល។

ប្រភព​ដដែល​បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លង​រាលដាល​ប្រទេស​ចំនួន​៤៨, ឆ្លងលើមនុស្ស​សរុប ៨១ ៤០០នាក់, ស្លាប់​ចំនួន ២ ៧៧១នាក់ ។ ប៉ុន្តែបានចាកចេញពីមន្ទីរពេទ្យវិញ​ចំនួន ៣០ ៣៥៨នាក់ផងដែរ ៕


ចែករំលែក៖