ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះបានធ្លាក់ចូលទៅក្នុងផ្សារទំនើបមួយក្នុងប្រទេសប្រេស៊ីល ស្លាប់និងរបួសជិត៣០នាក់

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និង១៧នាក់រងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែកញ្ញា។
សារព័ត៌មាន ABC News បានដកស្រង់សម្តីប៉ូលិសដែលនិយាយថា អ្នកបើកយន្តហោះគឺលោក Luiz Claudio Salgueiro Galeazzi ដែលជាពាណិជ្ជករ។ ក្រៅពីលោក Galeazzi នៅលើយន្តហោះក៏មានសមាជិកគ្រួសារ រួមទាំងកូនៗរបស់បុរសនេះផងដែរ។ ទាំងអស់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។
យន្តហោះបានធ្លាក់នៅកន្លែងលក់ទំនិញដ៏ល្បីមួយក្នុងក្រុង Gramado ភាគខាងត្បូងប្រទេសប្រេស៊ីល។ វាបានហោះចេញពី Canela នៅជិត Gramado ហើយត្រូវបានគេរំពឹងថានឹងទៅដល់ Jundiai រដ្ឋ São Paulo ប៉ុន្តែបានធ្លាក់បន្ទាប់ពីហោះបានត្រឹមតែ 3 គីឡូម៉ែត្រប៉ុណ្ណោះ។
យ៉ាងហោចណាស់មនុស្ស 17 នាក់ផ្សេងទៀតដែលដើរទិញអីវ៉ាន់សម្រាប់បុណ្យណូអែលបានរងរបួសនិងបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានស្ត្រីពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត មនុស្ស 4 នាក់ត្រូវបានសម្លាប់នៅភាគនិរតីទួរគី កាលពីថ្ងៃទី 22 ខែធ្នូ នៅពេលដែលឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានធ្លាក់ចូលទៅក្នុងមន្ទីរពេទ្យ ហើយធ្លាក់ដល់ដី។
ក្រសួងសុខាភិបាលទួរគីបាននិយាយថា ឧទ្ធម្ភាគចក្រនេះបានហោះចេញពីមន្ទីរពេទ្យ Mugla ដោយដឹកអ្នកបើកយន្តហោះពីរនាក់ ៕ ដោយ៖ ធីរីណា

រូបថត​៖ X


ចែករំលែក៖