ព័ត៌មានទាន់ហេតុការណ៍៖

លួចបានហើយរត់មិនរួច ពលរដ្ឋក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់បានជិះកង់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ តែត្រូវបានពលរដ្ឋឃើញទាន់ដេញចាប់បានម្នាក់ប្រគល់ជូននគរបាល​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២០​ នៅចំណុចគល់ស្ពានក្បាលថ្នល​ តាមបណ្តោយផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉េន​ ភេទប្រុស អាយុ១៥ឆ្នាំ​ មុខរបរ​ រើសអេតចាយ​ ស្នាក់នៅម្តុំ​ បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុបុរសម្នាក់ជាអ្នករត់ pass app បានឈប់ចាំម៉ូយ​ នៅចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះកង់ដើររើសអេតចាយ​ មកបន្លំលួចយក power bank ភ្លាមនោះម្ចាស់ pass app ឃើញទាន់ក៏ដេញចាប់ធ្វើឲ្យជនសង្ស័យភ័យរត់ចោលកង់​ ។

សាក្សីបន្តថា​ បន្ទាប់មក ម្ចាស់passapp បានលើកកង់ដឹកតាមចាប់រហូតដល់ចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ទើបឃាត់បាន និងរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖