ភ្នំពេញ៖ មានមហាជនមិនតិចទេដែលបានដឹងពីដំណើរជីវិតដ៏ស្មុកស្មាញរបស់តារាកំប្លែង នាយ តាក់ស៊ី ។ ក៏មានទស្សនិកជនជាច្រើនបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តដែលរឿងរ៉ាវតារាកំប្លែងរូបនេះត្រូវបានចែករំលែកមិនចេះចប់មិនចេះហើយ ។
មានការលើកឡើងថាចាប់តាំងពីចូលប្រឡូកក្នុងអាជីពសិល្បៈនាយតាក់ស៊ី ត្រូវបានគេចាប់អារម្មណ៍លើសមត្ថភាពនៃការសម្តែងកំប្លែង ។ អ្វីដែលគេចាប់អារម្មណ៍ដែរនោះគឺខ្សែជីវិតដ៏ស្មុកស្មាញមិនចេះចប់មិនចេះហើយ ។ ព្រះតេជគុណមួយអង្គបានមានសង្ឍដីការដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពីបានជ្រាបដំណឹងតាមបណ្តាញសង្គមរឿង នាយតាក់ស៊ីមានស្នេហាថ្មី ដែលស្នេហាថ្មីនេះត្រូវបានគេទម្លាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម និងប្រកាសគ្រោងចូលរោងការឆាប់ៗនោះ ។
នាយ តាក់ស៊ី បាននិយាយថា សូមបញ្ជាក់ថា ភរិយារបស់ខ្ញុំនេះ គឺជាភរិយាមែនទែន ពុំមែនជាការសម្តែងនោះទេ ហើយយើងនឹងរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខឆាប់ៗនេះ ។ ងាកមកព្រះតេជគុណព្រះនាម យាង សំណាងមានសង្ឃដីការថា អាត្មាមិនចង់និយាយរឿងពិភពគុននោះទេ ប៉ុន្តែហួសពេក ម្តងលែងប្រពន្ធ ម្តងទឹកនោមផ្អែម ម្តងបួស ម្តងសុំជំនួយ ដល់ទ្រាំលែងបានយកប្រពន្ធទៀត ។ ចឹងបានពាក្យចាស់លោកពោលថា OK You Win! ។ ថ្លែងមិនខុសគ្នានេះដែរ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមបានថ្លែងសារនឹងរឿងរ៉ាវដែសស្មុកស្មាញមិនចេះចប់មិនចេះហើយ ទោះជាយ៉ាងណាតារារូបនេះក៏ទទួលបានសារសាទរមួយចំនួនពីទស្សនិកជនផងដែរដែលពួកគេរំពឹងថា តារាកំប្លែងរូបនេះនឹងលែងជួបទុក្ខបន្តទៀតក្រោយពីមានមុខរបរសមរម្ភក្រៅពីសិល្បៈ និងមានអ្នកស្រលាញ់មើលថែនោះ ។
គួរបញ្ជាក់ដែរថានាយ តាក់ស៊ី និងអនាគតភរិយាក្រោយរូបនេះមានវ័យ៣៩ឆ្នាំមានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង បានស្គាល់គ្នា មានរយៈពេល៥ឬ៦ខែហើយ ដែលចាប់ផ្តើមស្រលាញ់យល់ចិត្តគ្នា ខណៈដំបូងឡើយ គ្រាន់តែរាប់អានបែបធម្មតាប៉ុណ្ណោះ តែជានិស្ស័យក៏បានធ្វើឲ្យពួកគេចាប់ផ្តើមស្រលាញ់គ្នាតែម្តង៕ វឌ្ឍនា