ខេត្តតាកែវ៖ ស្រ្តីម្នាក់ ត្រូវនគរបាលចាប់ខ្លួនភ្លាមៗ បន្ទាប់ពីយកចបកាប់ទៅកាប់ប្តីឲ្យរងរបួសធ្ងន់ ខណៈមានជម្លោះជាមួយប្តីស្រវឹងស្រាជេរប្រមាថនិងរកវាយ ។
ហេតុការណ៍នេះកើតឡើងកាលលពីវេលាម៉ោងង៧យប់ ថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាមួយកើតឡើង ដោយយកចបកាប់ទៅលើជនរងគ្រោះ។
មន្រ្តីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ ង៉ែត ភេទស្រី អាយុ ៥០ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិ/ឃុំខាងលើ ជាប្រពន្ធ ជនរងគ្រោះឈ្មោះ ខឹម រី អាយុ ៤៩ ឆ្នាំ (ប្ដី)។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមគពីផឹកស៊ីនៅខាងក្រៅចូលផ្ទះហើយបានរករឿងជម្លោះព្រមទាំងជេរនិងចង់វាយប្រពន្ធថែមទៀត។ ដោយសារខឹងប្ដីផឹកស្រាស្រវឹងខួបតែងរករឿងខ្លួនបែបនេះស្ត្រីរូបនេះបានទៅទាញចបកាប់មានដងវែងជាង១ម៉ែត្រមកកាប់លើខ្លួនប្តីឲ្យរងរបួសធ្ងន់ដេកដួលលើគ្រែមុខផ្ទះតែម្តងទៅ។ បន្ទាប់មកអ្នកជិតខាងបានដឹកជនរងគ្រោះទៅរុំរបួសនៅមន្ទ្ទីរពេទ្យស្រុក ឯស្រ្តីជាប្រពន្ធដែលកាប់ប្តីឲ្យរងរបួស ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕ ប្រាថ្នា