ខេត្តសៀមរាប៖អនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងប្រចាំខេត្តសៀមរាប មួយរូប បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង ១០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្រុមហ៊ុនធានារ៉ាប់រងជាតិកម្ពុជា ក្រុមទី០១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបមានករណីអត្តឃាតមួយកើតឡើង។ មន្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចំណាន ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ អនុប្រធានទី១សាខាខេត្តសៀមរាបក្រុមហ៊ុនធានារ៉ាប់រងឯកជនមួយ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះបានចងកសម្លាប់ខ្លួននឹងខ្សែនីឡុងជាប់នឹងដំបូលផ្ទះបាយផុតជើងពីដៃប្រវែងជាងកន្លះម៉ែត្រ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។ រីឯមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះធ្វើអត្តឃាតនោះ សមត្ថកិច្ចជំនាញនៅមិនបានបញ្ជាក់ឲ្យដឹងនៅឡើយ ក្រៅពីបន្សល់ទុកសំបុត្រមួយច្បាប់សុំទោសក្រុមគ្រួសារ និងសហការីធ្វើការជាមួយគ្ណាប៉ុណ្ណោះ ៕ សហការី