ព័ត៌មានទាន់ហេតុការណ៍៖

នារីជាបុគ្គលិកធនាគារ MB bank ម្នាក់ជិះម៉ូតូរអិលដួលចូលកង់អ៊ិចស្កាវ៉ាទ័រកិន ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាបុគ្គលិកធនាគារ MB bankម្នាក់ជិះម៉ូតូ១គ្រឿង រអិលដួលចូលកង់អ៊ិចស្នាវ៉ាទ័រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ​ឆ្នាំ​២០២០ នៅចំណុច​មុខផ្សារងិនអាន ហៅផ្សារទំនប់ ស្ថិតតាមបណ្តោយ ផ្លូវ​ លេខ៥៩៨ភូមិ​ ពោងពាយ​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះឈ្មោះ​ សុិន​ សុនវត្តី​ អាយុ​៣២ឆ្នាំ ​មុខរបរបុគ្គលិកធនាគារ MB bank ស្នាក់នៅផ្លូវ៥៩៨ ភូមិ​ពោងពាយ​​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​ជិះម៉ូតូម៉ាក់ឃ្លីក​ពណ៌ស​ ពាក់ស្លាក់លេខ​ ភ្នំពេញ​ 1AF 6599 ។ ចំណែកអ្នកបើកបរអ៊ិចស្កា ឈ្មោះ​ ឆេង​ វាសនា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរបើកអ៊ិចស្កា​វ៉ាទ័រ ស្នាក់នៅភូមិទូលចាន់ឃុំសំរោង​ ស្រុកសំរោងខេត្តតាកែវបើកអ៊ិចស្កាវ៉ាទ័រម៉ាក់​ ហីយ៉ាន់ដាយ​ ពណ៌លឿង​ ពុំមានស្លាក់លខ​ ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ​ ម៉ូតូ​ និង​ អ៊ិចស្កា​បាន ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង លុះដល់មកចំណុចកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូខាងលើ​ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗ ក៏រអិលដួលចូលក្រោមកង់មុខអ៊ិច​ស្កាវ៉ាទ័រ កិនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងជំនាញវាស់វែងករថយន្តអ៊ិចស្កាវ៉ាទ័រ និងអ្នកបើកបរ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីចាត់ការតាមនីតិវិធី រីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ


ចែករំលែក៖