ខេត្តសៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុងដែលមានទំហំ ៧ម៉ែត្រx៩ម៉ែត្រ) ឈើលើថ្មក្រោមប្រក់ក្បឿង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ រំដេង ឃុំ ត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
អាជ្ញាធរស្រុកស្រីស្នំបានអោយដឹងថា ម្ចាស់ផ្ទះដែលជាជនរងគ្រោះឈ្មោះ អឿ ឡោះ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មុខរបរកសិករ ។ ករណីនេះនេះបណ្ដាលឱ្យខូចខាតផ្ទះមួយខ្នង , ប្រាក់បាតចំនួន២៥ម៉ឺនបាត ,មាសចំនួន០៥តំឡឹង ,ឆេះគោយន្តកន្ត្រៃចំនួន០១គ្រឿង ,ស្រូវចំនួន២០ការ៉ុង, សម្ភារប្រើប្រាសមួយចំនួនធំ។
មូលហេតុ បណ្តាលមកពី ភ្លើងធូប(អុជធូបអុជដើរចោលទៅអង្គុយលេងផ្ទះ អ្នកដទៃ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ ។
លោក វរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំបានអោយដឹងថា ដោយសារភ្លើងឆេះលឿនត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយ រថយន្ដពន្លត់អគ្គិភ័យមិនចូលទៅរួចនោះទេ ដោយសារផ្លូវតូចហើយនៅឆ្ងាយពីទីរួមស្រុក ២០គីឡូម៉ែត្រ។
ប្រភពបានបញ្ជាក់ថា ដើមហេតុ ឪពុកនិងកូនទៅធ្វើការស្រុកថៃកំពុងឈឺបានតេទូរស័ព្ទមកប្រពន្ធអោយរកគ្រូមើល ហើយអោយ អុជធូបបួងសួង សុំសេចក្ដីសុខ និងជាជំងឺទើបបណ្ដាលអោយឆេះផ្ទះ៕ប៊ុនរិទ្ធី