ប៉ោយប៉ែត៖ ឆ្លងចរន្តអគ្គិសនីធ្វើឲ្យផ្ទះពលរដ្ឋមួយខ្នង មានទំហំ ៤,៥ម៉ែត្រ × ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងកាលពីវេលាម៉ោង ០១និង ៤០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចមាត់អូរព្រំដែន ឋិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដោយអគ្គិភ័យមានឈ្មោះ មូល ធី ប្រពន្ធឈ្មោះ ហៀច ផល្លា នៅចំណុចកើតហេតុ ។ ទោះយ៉ាងណាទំហំនៃការខូចខាតខាងលើមិនទាន់ដឹងនៅឡើយ ។
ដោយមានកិច្ចអន្តរាគមន៍ទាន់ពេលវេលា ពីអភិបាលនៃគណៈអភិបាលក្រុង លោក គាត ហ៊ុល និងលោកអធិការនគរបាលក្រុង ភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុង មិនឆេះរាលដាលដល់ផ្ទះផ្សេងទៀតទេ ដោយប្រើរថយន្តពន្លត់អគ្គីចំនួន២គ្រឿង ។
តែចូលរួមសោកស្តាយដោយមិនបានជួយពន្លត់ទាន់ត្រូវឆេះអស់ទាំងស្រុងនៅម៉ោង២និង៣០នាទី ថ្ងៃដដែល។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ មិនបានបណ្ដាលអោយប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕ វណ្ណា