ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសសតិមិនគ្រប់ម្នាក់លង់ទឹស្រះស្លាប់ដោយគ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ដោយគ្មានអ្នកណាដឹង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងទឹកស្រះ ស្ថិតនៅតំបន់ត្រពាំងអណ្តូងខាងត្បូងភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា សពកុមាររងគ្រោះ ឈ្មោះ អន សុគង់ ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ។

តាមការបំភ្លឺរបស់ម្តាយ ឈ្មោះ ស៑ាន ណាវី អាយុ ៤៨ ឆ្នាំបាននិយាយថា គាត់មានកូនប្រុស០២នាក់ ដោយឡែកកូនប្រុសម្នាក់នេះមានសតិមិនគ្រប់ (ជនរងគ្រោះ) រាល់ថ្ងៃគាត់តែងតែងូតទឹកឲ្យហើយស្លៀកពាក់ និងជិះកង់ដើរលេងពេលបាយមកហូបបាយវិញមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៧ព្រឹក គាត់ងូតទឹកឲ្យកូនរួចដូចសព្វដង ហើយក៏ទៅទិញម្ហូបនៅផ្សារសានគរ លុះត្រឡប់មកវិញ ម៉ោងប្រហែល១០ព្រឹក មិនឃើញកូនមកហូបបាយក៏តាមរកកូន រកមិនឃើញ ហើយបានប្រទះឃើញកង់នៅមុខផ្ទះគាត់ ជួនពេលនោះគេប្រាប់ថា បានឃើញកូនគាត់ដើរលេងវាលស្រែឯខាងត្បូងភូមិ គាត់ក៏ដើររករហូតដល់ចំណុចកើតហេតុខាងលើបានប្រទះឃើញកូនស្លាប់អណ្តែតក្នុងទឹកស្រះបាត់ទៅហើយ។

ក្រោយពីទទួលបានដំណឹង កម្លាំងប៉ុស្តិ៍មូលដ្ឋានបានចុះពិនិត្យសពពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មឡើយរួចក៏សន្និដ្ឋានថាកុមាររងគ្រោះស្លាប់ដោយសារលង់ទឹកដោយមានទឹកនៅក្នុងពោះ ។

ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួ សារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖