ព័ត៌មានទាន់ហេតុការណ៍៖

ដុតកម្ទេចមធ្យោបាយបទល្មើសព្រៃឈើ ៥គ្រឿង នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះសហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការមន្រ្ដីអង្គការសម្ព័ន្ធសត្វព្រៃ (វៃអេត) ចុះបង្រ្កាប និងដុតកម្ទេចមធ្យោបាយរថយន្តកែច្នៃ(បាកុង)ចំនួន ៥គ្រឿង ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះសហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង លទ្ធផល៖ រិបអូសរថយន្តម៉ាក រ៉េវ បាកុង(កែច្នៃ)ចំនួន ៥គ្រឿង ហើយវត្ថុតាងរថយន្ត(កែច្នៃ)ទាំងចំនួន ៥គ្រឿង ដុតកម្ទេចនៅនឹងកន្លែង ៕ បុឹម ពិន


ចែករំលែក៖