ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនាវឹករបស់នាវា Westerdam រៀបចំពិសារអាហារសាមគ្គីដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ៤កើត ខែផល្គុនឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ លោក គួច ចំរើន អភិបាល នៃ គណ:អភិបាល ខេត្ត ព្រះសីហនុ និងមន្រ្តីពាក់ពន្ធ័ ត្រូវបានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវឹករបស់នាវា Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងព្រះសីហនុ។

ក្នុងពិធីនេះ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌ល៏ល្អ និងគ្មានការរើសអើងដោយបានអនុញាត្តិទទួលយកនាវា Westerdam នាវឹក និងភ្ញៀវទេសចរណ៍ទាំងអស់ ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរបស់ភ្ញៀវទេសចរណ៍ ទទួលបានជោគជ័យលើសពីការរំពឹងទុកទៅទៀត ។ យើងខ្ញុំទាំងអស់គ្នានឹងចងចាំអំពីកម្ពុជាទុក្ខក្នុងបេះដូង នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយៗ អំពីទឹកចិត្តដ៏ល្អប្រពៃនេះ ។

ជាមួយនេះផងដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាវឹកទាំងអស់ និងបានជូនពរដល់ក្រុមនាវឹក និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់ទៅកាន់គោលដៅបន្ត នាពេលខាងមុខនេះ ហើយយើងខ្ញុំរីករាយស្វាគមន៏ដល់ក្រុមនាវឹក និងភ្ញៀវទេសចរណ៍ទាំងអស់ នៃនាវា Westerdam មកកំសាន្តនៅខេត្តព្រះសីហនុ ជាបន្តទៀត ៕

សូមបញ្ជាក់ផងដែរថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្តល់ជូននូវបាច់ផ្កាដ៏ស្រស់ស្អាត របស់ទុកជាអនុស្សាវរី៍ដល់លោកមេបញ្ជាការនាវា Westerdam ក្នុងនោះដែរ លោកមេបញ្ជាការនាវា ក៏បានផ្តល់នូវរបស់អនុស្សាវរី៍យ៍ និងកូនសៀវភៅតូច Westerdam សម្រាប់ទុកជាការដូរដល់រដ្ឋបាលខេត្តព្រះសីហនុផងដែរ លោកមេបញ្ជានាវាក៏បានសន្យាថា នឹងវិលត្រឡប់មកម្តងទៀត កំពង់ផែខេក្រុងព្រះសីហនុ ដោយនាវាកាប៉ាល់ផ្សេងទៀត៕

ដោយ៖ សហការី


ចែករំលែក៖