ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត

ចែករំលែក៖

ភ្នំពេញ៖  លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្រីម្នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត នៅបន្ទប់លេខ២០៤ ផ្ទះលេខ១៣៤AB ផ្លូវ៣៧៦ ក្រុម៦ ភូមិ5៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ Frank Ikenna Otujieme ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា លិខិតឆ្លងដែនលេខA09220167, ឈ្មោះ Trannam Phong ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម លិខិតឆ្លងដែនលេខC5799419 និងឈ្មោះ Ngo Thi An ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម លិខិតឆ្លងដែនC4786955។

សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ទូរស័ព្ទចំនួន៤គ្រឿង, លិខិតឆ្លងដែនចំនួន ២ក្បាល(វៀតណាម, នីហ្សេរីយ៉ា), អត្ដសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម១សន្លឹក, ចិញ្ចៀនលោហ:ធាតុ ពណ៌លឿងស្លេក៣វង់, នាឡិកាដៃស្រី១, កុំព្យួរទ័រយួរដៃចំនួន២គ្រឿង, វ៉ាលីខោអាវចំនួន១ និងកាតធនាគារចំនួន ៨សន្លឹក និងស៊ីមកាតមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ សរស្មី


ចែករំលែក៖