ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ធ្វើតេស្តរកឃើញផ្ទុកមេរោគ covid-19

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បានឆ្លងនូវជំងឺរលាកសួតថ្មីបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ឬ covid-19 ។ នេះបើតាមការបញ្ជាក់ប្រាប់របស់មន្ត្រីក្រសួងសុខាភិបាលមួយរូបជាមួយប្រភពព័ត៌មាន afp កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ចំពេលដែលប្រទេសអ៊ីរ៉ង់កំពុងតែមានការឆ្លងរាលដាលជំងឺនេះយ៉ាងខ្លាំង។ ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម twitter លោក Alireza Vahabzadeh ... Read More »

Update៖ អគ្គិភ័យឆេះផ្ទះប្រជពលរដ្ឋ១២ខ្នង ខ្ទេចទាំងស្រុងនៅម្តុំផ្សារតូច ក្នុងសង្កាត់ស្រះចក

ភំ្នពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ស្មើនឹង១៣គ្រួសារ ដែលរស់នៅច្រកឌឿងហែម ក្បែរផ្សារតូច ក្នុងសង្កាត់ស្រះចក ដែលធ្វើអំពីថ្មក្រោមឈើលើប្រក់សង័្កសី ទំហំ 5ម៉ែត្រ x 08ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ ... Read More »

រាជក្រឹត្យតែងតាំង លោកម៉ុម សារឿន ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ភ្នំពេញ៖ លោកម៉ុម សារឿន ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ យោងព្រះរាជក្រឹត្យនស/រកត/០២២០/២២០ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ត្រាស់បង្គាប់ថា៖ ប្រការ១ តែងតាំងឯកឧត្តម ម៉ុម ... Read More »

ឃាត់ខ្លួនមខសញ្ញាជួញដូរថ្នាំញៀនបន្តបន្ទាប់៣នាក់ដកហូតបានគ្រឿងញៀន៣២កញ្ចប់

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញា​សង្ស័យ​​ ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សា​ទុក​សារធា​តុ​ញៀន​ខុសច្បាប់​​ ត្រូវត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបបានជាបន្ដបន្ទាប់៣នាក់ ដោយដកហូតបានថ្នាំញៀន៣២កញ្ចប់ ព្រមទាំងប្រដាប់ប្រដាបម្រើការជក់ និងលក់មួយចំនួនទៀត ។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តការជួញដូរប្រាកដមែន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១១​:​ ... Read More »

ត្រីផ្សោតមួយក្បាលត្រូវគេអារ ក សម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់

ខេត្តព្រះសីហនុ៖ ត្រីផ្សោតមួយក្បាលត្រូវគេអារ ក សម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់ ហើយបើតាមពលរដ្ឋដែលផ្ញើរូបភាពមកប្រាប់ថា ខ្មោចត្រីផ្សោតសមុទ្រដែលមានស្នាមអារ ក នេះ ប្រទះឃើញនៅរសៀលថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមពលរដ្ឋ ដែលដកស្រង់សម្តីពីអ្នកនៅក្បែរនោះអះអាងថា ត្រីផ្សោតមួយក្បាលនេះ ជាប់មងអ្នកនេសាទ ... Read More »

រដ្ឋបាលសាលាខេត្តរៀបចំសន្និបាតនិងជំរុញរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៅឆ្នាំ២០២០

ខេត្តស្ទឹងត្រែង ៖ នៅព្រឹក ថ្ងៃទី ២៤ ទី២៥ ខែកុម្ភៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំ កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រោមវត្តមាន លោក ម៉ុម ... Read More »

ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង៨តោន ត្រូវបានកម្ទេចចោល

ខេត្តកំពង់ធំ៖ ផលិតផលក្លែងក្លាយ ខុសច្បាប់ ២២មុខ ទម្ងន់ជាង៨តោន ត្រូវបានកម្ទេច នៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុច ភូមិវល្លិ៍យាវ ឃ៉ំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ត ... Read More »

ភ្លើងឆេះគំនរកម្ទេចឈើបង្កការភ្ញាក់ផ្អើល​នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ ទៅអន្តរាគមន៍ពន្លត់ភ្លើងឆេះគំនរ កម្ទេចឈើ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅម្តុំខាងមុខរោងចក្រស្រាបៀរអង្គរ (ឃ្លាំងលើ) សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង 1.00 នាទីរសៀលថ្ងៃ២៥កុម្ភៈ ឆ្នាំ២០២០នេះ ការពារកុំឲ្យរាលដាលទៅកាន់ទីតាំងផ្សេងៗក្បែរគ្នា ។ សមត្ថកិច្ចដែលចុះអន្តរាគមន៍ផ្ទាល់ថ្លែងថា ... Read More »

រថយន្តបុកម៉ូតូ​មួយគ្រឿងទិសដៅ​ផ្ទុយគ្នា​រងរបួសធ្ងន់

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង 02.00 នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ2020 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ4 ត្រង់ចំណុចជិតរង្វង់មូលសម្តេចសង្ឃ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ដមួយគ្រឿងម៉ាក ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យអំពើឃាតកម្មនៅក្នុងស្រែដាំឈូក ខណ្ឌកំបូល

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានឃាតកសម្លាប់ដោយចងជើងជាប់ទាំងពីរ និងចាក់ទម្លុះបំពង់កសម្លាប់ចោលរួចយកទៅបោះចោលក្នុងវាលស្រែដាំឈូក​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយត្រូវបានប្រជារដ្ឋបាននាំគ្នាទៅដកក្រអៅឈូក និងបាចត្រីនៅក្នុងស្រែដាំឈូកនោះ ស្រាប់តែប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ ... Read More »

ប្រមុខកាពារពារជាតិកម្ពុជា ផ្តល់ម៉ាស់ និងសំលៀកបំពាក់ការ ពារជំងឺឆ្លង វីរុស Covid-19 ដល់ក្រសួងការពារប្រទេសចិន

ភ្នំពេញ៖ ដើម្បីចូលរួមកាត់បន្ថយការលំបាក ដល់រដ្ឋាភិបាលភិបាលប្រទេសជាមិត្ត ព្រឹកមិញនេះ ប្រមុខការពារជាតិ ប្រកាសឲ្យដឹងថាៈ ក្រសួងការពារជាតិផ្តល់ម៉ាស់ចំនួន ៣សែន និងសំលៀ កបំពាក់ការពារការឆ្លងមេរោគមួយចំនួនដល់ក្រសួងការពារ ប្រទេសចិន បង្ការនូវការឆ្លងវីរុស កូរ៉ូណាថ្មី ឬ (Covid-19) ... Read More »

គុម្ពត្រែងដ៏ធំមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ត្រូវអគ្គិភ័យឆាបឆេះម៉ត់ ផ្អើលដល់អាជ្ញាធរចុះមកអន្តរាគមន៍

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ក៏ដូចអ្នកដំណើរ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈអគ្គិភ័យមួយបានឆាបឆេះគុម្ពត្រែងក្បែរផ្ទះពួកគាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែងជាប់ផ្លូវ ឌួង ងៀប ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ... Read More »

ជនរងគ្រោះដែលបាត់ខ្លួន ក្រោយលិចទូកនៅសមុទ្រជិតកោះថាស រកឃើញអស់ហើយ

ខេត្តព្រះសីហនុ៖ សាកសពបុរសដែលជាកូនដៃទូករងគ្រោះម្នាក់ទៀត ដែលលិចទូកដឹកដែកហើយបាត់ខ្លួននោះ ត្រូវបានរកឃើញហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកុម្ភ:​ ឆ្នាំ២០២០​ ។ មន្ត្រីប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ដែលប្រទះឃើញសាកសពនេះ អណ្តែតតាមទឹកមកលើឆ្នេររំដួលកោះរ៉ុងចំណុចភូមិដើមថ្កូវ សង្កាត់​កោះរ៉ុង​ ក្រុងកោះរ៉ុង ថ្លែងថា សាកសពដែលរកឃើញក្រោយនេះ ... Read More »

បង្ក្រាបទៀតហើយ បង្រ្កាបបទល្មើសដាំកញ្ឆាខុសច្បាប់មិនឈ្នះនៅស្រុកគិរីវង្ស

ខេត្តតាកែវ:  ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃ ចន្ទ ២ កើត ខែ មាឃ ឆ្នាំកុរ ... Read More »

តូចចិត្តអត់លុយបង់រលោះថ្លៃម៉ូតូម្ចាស់ម៉ូតូយកវិញតូចចិត្តពេកចងកសម្លាប់ខ្លួន

ខេត្តសៀមរាប៖ បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃ អង្គារ ៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃថ្ងៃទី២៥ ខែកុម្ភ: ... Read More »

អនុវត្តដីកា ផ្ទុះការតវ៉ាកម្មករសំណង់ បង្កហិង្សាយកសាំងស្រោចខ្លួនបំរុងដុត

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០មានការដឹកនាំដោយ លោក សុខ ចន្ដា អាជ្ញាសាលានៃដំបូងរាជធានីរាជធានីភ្នំពេញចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ ... Read More »

ស្រវឹងដល់ក បើករថយន្តក្រឡាប់ផ្ងារជើងជង្រ្គាងៗកណ្តាលថ្នល់វិលខ្ញាល់ដូចគេលេងសៀក

ខេត្តបាត់ដំបង: មិនមែនជាការលេងសៀកស្អីនោះទេ ការពិតរថយន្តមួយគ្រឿងដែលក្រឡាប់ផ្ងារជើងឡើងលើវិលខ្ញាល់ដូចកន្តេះឡង់ក្នុងចានដែកនេះ គឺជាការធ្វេសប្រហែសរបស់អ្នកបើកបរមានភាពស្រវឹងខ្លាំង បើកទៅបុកខឿនផ្លូវបង្កគ្រោះថ្នាក់ខ្លួនឯងតែប៉ុណ្ណោះ ។ តែសកម្មភាពនេះចាត់ទុកជាសំណាងដែរដែលអ្នកបើកបរមានភាពស្រវឹងខ្លាំងនេះបានត្រឹមរងរបួស ចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ហើយអ្នកឃើញហេតុការណ៍នេះក៏ព្រលឹងនៅចុងសក់មិនតិចដែរ ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ... Read More »

វៀតណាម ​យកឈ្នះសមរភូមិដំបូង ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩

ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក​ វូ ដឹក ដាម (Vu Duc Dam)នៅថ្ងៃទី​២៥ ខែកុម្ភៈ បានប្រកាសថា វៀតណាមបានយកឈ្នះក្នុងសមរភូមិដំបូង​ ក្នុងសង្គ្រាមប្រឆាំង វីរុស កូវីដ-១៩ ។ ... Read More »

ជនសង្ស័យប្រុសស្រី២នាក់ត្រូវនគរបាលក្រុងតាខ្មៅបង្រ្កាបឃាត់ខ្លួន រួមជាមួយថ្នាំញៀន១២កញ្ចប់

ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបករណីគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមជាមួយថ្នាំញៀន១២កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ឈ្មោះ ភាក់ ... Read More »

លួចម៉ូតូថៅកែខ្លួនឯងជិះគេចខ្លួនទៅខេត្តកំពតម្ចាស់ម៉ូតូដឹងប្ដឹងនគរបាលខេត្តកំពតចាប់ខ្លួនប្រគល់នគរបាលខេត្តកណ្ដាលចាត់ការ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូរបស់ថៅកែខ្លួនឯងជិះគេចខ្លួនឆ្ពោះទៅខេត្តកំពត កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិបារគូ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល លុះជាងកន្លះខែក្រោយមក ជនរងគ្រោះជាម្ចាស់ម៉ូតូឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូនៅទីរួមខេត្តកំពត ក៏ប្តឹងនគរបាលខេត្តកំពតចាប់ខ្លួន រួចប្រគល់ឲ្យនគរបាលខេត្តកណ្ដាលចាត់ការតាមច្បាប់ ។ ... Read More »

ប្រធានាធិបតីអាមេរិក ស្នើចំណាយប្រាក់​២,៥ ពាន់លានដុល្លារ​ទប់ស្កាត់វីរុសកូវីដ-១៩

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានស្នើសភាអាមេរិក ​ចំណាយប្រាក់​ ២,៥ ពាន់លានដុល្លារ​​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ នៅក្នុងទឹកដីអាមេរិក​។ ទឹកប្រាក់ទាំងនោះគឺដើម្បីពន្លឿងការផលិតវ៉ាក់សាំង​ និងឧបករណ៍សុខាភិបាលចាំបាច់​ ។ ប្រភពបានបញ្ជាក់ថា ទឹកប្រាក់​ជាង​១ពាន់លានដុល្លារ​​​​ត្រូវប្រើប្រាស់គោលដៅ​ទៅលើ​ការអភិវឌ្ឍ​វាក់សាំង ហើយថវិកាដែលនៅសេសសល់​ពីនេះទៀតគឺ​ប្រើប្រាស់សម្រាប់​តម្រូវការផ្សេងៗ ដូចជាការ​ស្តុក​ទុក​ម៉ាស់រហូតដល់​ប្រើប្រាស់​សម្រាប់​ការធ្វើរោគវិនិច្ឆ័យ​​ជាដើម ... Read More »

សេដ្ឋកិច្ច ពាណិជ្ជកម្ម​ យោធា និង ការអូសទាញឥណ្ឌាឲ្យឆ្ងាយពីចិន ជាគោលដៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌារយៈពេល ពីរថ្ងៃ គឺនៅថ្ងៃទី​២៤ និង​២៥ ​ខែកុម្ភៈ ដើម្បីពិភាក្សា​លើបញ្ហាសំខាន់​ៗ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។ តាមគម្រោងប្រទេសទាំងពីរ​ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ជាង​៣ពាន់លានដុល្លារ​ ក្នុងវិស័យការពារជាតិ ... Read More »

ចងកសម្លាប់ខ្លួនក្នុងការដ្ឋានសំណង់ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះនៅវេលាម៉ោង៨និង១០នាទី ស្ថិតក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានយុវជនម្នាក់ បានធើ្វអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងកាដ្ថានសំណងរបស់ខ្លួនបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់នាក់រួមការងារ ។ ជនរងគ្រោះត្រូវបានមិត្តភក្តិប្រទះឃើញពេលមកដល់កន្លែងស្នាក់នៅរួចរាយការណ៍ប្រាប់សមត្ថកិច្ចអំពីករណីនេះ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រឿន បារាំង អាយុ១៧ឆ្នាំ ... Read More »

ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ដោយសារម្ចាស់ផ្ទះដុតធូបមូស

ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ទើបបណ្ដាលឲ្យផ្ទះមួយខ្នង ដែលសង់ថ្មក្រោម ឈើលើទំហំ ៥ម៉ែត្រគុណនឹង៨ម៉ែត្រ ត្រូវអគ្គិភ័យបំផ្លាញខេ្ទចទាំងស្រុង ខណៈដែលម្ចាស់ដុតធូបមូសមិនប្រយ័ត្នក៏ឆេះពូកបង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ។ ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ... Read More »

លេងសើចក្លាយជាទុក្ខ បុរសម្នាក់ដាល់ក្បាលពោះជនសង្ស័យលេង២ដៃ ធ្វើឲ្យជនសង្ស័យខឹងទាញកាំបិតផ្គាក់កាប់ស្លាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានទាញកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រពើទ្រោម ... Read More »

ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិង៨០បន្ទប់ជួលត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់

ភ្នំពេញ ៖ ជាលើកទីពីរហើយដែលផ្ទះប្រជាពលរដ្ឋធ្វើអំពីឈើប្រក់ស័ង្កសីចំនួន១៥ខ្នងនិងបន្ទប់ជួលចំនួន៨០បន្ទប់ត្រូវបានអគ្គីភ័យលេបត្របាក់តែមួយពព្រិកភ្នែកអស់គ្មានសល់ ដែលផ្តើមចេញពីផ្ទះមួយជាប់ផ្ទះឆេះកាលពីជាង១ខែមុនដោយគេដាក់ការសង្ស័យថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខណៈកំពុងដាំស្ល ។ ហេតុការណ៍នេះបានកើតឡើងនាម៉ោង៩និង២០នាទីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមអតីតផ្លូវរថភ្លើងចាស់ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

អភិបាលរងក្រុងស្វាយរៀងស្នើដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធនឹងព្រំប្រទល់ដីឲ្យបានច្បាស់លាស់សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងស្នើដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធ នឹងព្រំប្រទល់ដីឲ្យបានច្បាស់លាស់សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ។ មានប្រសាសន៍ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីធ្លារវត្តព្រៃឆ្លាក់ ។ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ អប់រំ ផ្សព្វផ្សាយ ពីការថែទាំសុខភាព និងវិធីការពារជំងឺកូរូណាឬកូវីដ-១៩ និងជំងឺទឹកនោមផ្អែម ដល់មន្ដ្រី ជានារី បម្រើការងារនៅសង្កាត់ និងភូមិ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើនបានព្រួយបារម្ភ យ៉ាងខ្លាំងពីរឿង ជំងឺតាមផ្លូវដង្ហើមដោយ វីសកូរូណាឬកូវីដ ១៩ ដែលបានផ្ទុះឡើងនឹងឆ្លងរាលដាលជុំវិញពិភពលោក និងស្របពេលដែលជំងឺទឹក នោមផ្អែមក៏ បាននិងកំពុងកើតមានយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣បានរៀបចំសិក្ខាសាលាមួយ ... Read More »

រៀបការមិនទាន់បាន៣ខែផង សួស វីហ្សា ពរពោះដំណក់ឈាមកូនដំបូងហើយ

ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា និងតារាសម្តែង ថមមី ជាច្រើនបានផ្ញើសារសាទរជូនអ្នកទាំងពីរក្រោយពីដំណឹងពរពោះដំណក់ឈាមរួមគ្នាលើកដំបូង ត្រូវបានបង្ហាញ។ ការពរពោះនេះក្រោយពីពួកគេរៀបការបាន៣ខែ និងក្រោយពីវិលត្រឡប់ពីក្រេបទឹកឃ្មុំនៅតំបន់អ៊ឺរ៉ុបនោះ។ ពិតជាលឿន មិនចាញ់តារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ ... Read More »

ទើបច្រៀងបានមួយឃ្លា ម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់លេង ខឹងពេកវាយតន្រ្តីករម្នាក់របួស និងវាយឧបករណ៍តន្រ្តីខូចខាតមួយចំនួន

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំសំណូមពរឡើងច្រៀងចង្វាក់ស្លូរ ខណៈច្រៀងបានមួយឃ្លា ម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់ប្រគំដោយសារយប់ជ្រៅចង់រាំញាក់ ជាហេតុធ្វើឲ្យបុរសសង្ស័យខឹង ក៏វាយទៅលើតន្ត្រីករម្នាក់របួសយ៉ាងដំណំ និងវាយបំផ្លាញឧបករណ៍តន្ត្រីរងការខូចខាតមួយចំនួន ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ... Read More »