ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមខសញ្ញាជួញដូរថ្នាំញៀនបន្តបន្ទាប់៣នាក់ដកហូតបានគ្រឿងញៀន៣២កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញា​សង្ស័យ​​ ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សា​ទុក​សារធា​តុ​ញៀន​ខុសច្បាប់​​ ត្រូវត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបបានជាបន្ដបន្ទាប់៣នាក់ ដោយដកហូតបានថ្នាំញៀន៣២កញ្ចប់ ព្រមទាំងប្រដាប់ប្រដាបម្រើការជក់ និងលក់មួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តការជួញដូរប្រាកដមែន ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១១​:​ ៤០នាទី ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិចាក់កាំបិត ឃុំវល្លិស ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

ប្រភពពីកំលាំង​នគរ​បា​ល​ស្រុកសំរោងទង បានអោយដឹងថា ដោយបានគោលការណ៍ឯកភាព​ និង​ចង្អុល​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពីរលោកឧត្ដមសេនីយ៍ទោ សម​ សាមួន​ ស្នងការ​ ន​គរបាល​ខេត្ត​ និងមានកិច្ចសហការពីគណៈកម្មាការគ្រឿងញៀនថ្នាក់ស្រុក កងកម្លាំង​នគរបាល​ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ក្រុង​ បានស្រាវជ្រាវ​ និងបង្រ្កាបបានមុខសញ្ញាសង្ស័យពាក់ព័ន្ធករណី​គ្រឿងញៀន​ជា​បន្ដបន្ទាប់​ និងបានកសាងបញ្ជូនទៅស្ថាប័នអយ្យការ អមសាលា​ដំបូងខេត្ដកំពង់​ស្ពឺ​ចាត់ការ​តាមនីតិវិធី​ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បាន​ស្រាវ​ជ្រាវ​បង្ក្រាបមុខស​ញ្ញាស​ង្ស័​យពាក់ព័ន្ធនឹងគ្រឿ​ងញៀនបាន ២នាក់ កាលពីវេលាខាងលើ ១-ឈ្មោះ កង ហ៊ីមប៊ុនឡុង ហៅ បារាំង​ ភេទ ប្រុ​ស អាយុ ២០ឆ្នាំ​ ២-ឈ្មោះ ឡន ពិសី ហៅ ប៊ឹក​ ភេ​ទ ប្រុស អាយុ ២៥ឆ្នាំ។បន្ទាប់ពីឃាត់ខ្លួនមុខសញ្ញាទាំង២ សមត្ថកិច្ចបានដកហូតម្សៅក្រាម ពណ័សថ្លា សង្ស័យជាគ្រឿងញៀន ២៥កញ្ចប់ និង ទូរស័ព្ទដៃ ១ គ្រឿង​ ។

​សូមរំលឹកថា​ កាលពី​វេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី កំលាំង​នគរបាលស្រុកសំរោងទង សមត្ថកិច្ចបានបង្ក្រាបមុ​ខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១​នាក់ឈ្មោះ ចិន ឌីត​ ភេទ​ ប្រុស អាយុ ២៣ឆ្នាំនៅ​ភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ។

​សមត្ថកិច្ច​បានធ្វេី​ការ​ដកហូតម្សៅក្រាមពណ៌​ សថ្លាសង្ស័យជាគ្រឿងញៀន ៧កញ្ចប់ , ជញ្ជីងថ្លឹ​ង​គ្រឿងញៀន ១ គ្រឿង​ ,ទូរស័ព្ទដៃ ១ គ្រឿ​ង​។

ក្រោយពីសមត្ថកិចឃាត់ខ្លួនក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូច សមត្ថកិច្ចស្រាវជ្រាវរកឃើញប្រាកដមែន។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាងបាន​បញ្ជូន​មកការិយាល័យជំនាញ​ នៃស្នងការដ្ឋានន​គរបា​លខេត្ដកំពង់ស្ពឺ​ ដេីម្បី​​កសាង​សំណុំ​រឿង​ បញ្ជូនទៅអយ្យការ​ អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់​ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖