ព័ត៌មានទាន់ហេតុការណ៍៖

Update៖ អគ្គិភ័យឆេះផ្ទះប្រជពលរដ្ឋ១២ខ្នង ខ្ទេចទាំងស្រុងនៅម្តុំផ្សារតូច ក្នុងសង្កាត់ស្រះចក

ចែករំលែក៖

ភំ្នពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ស្មើនឹង១៣គ្រួសារ ដែលរស់នៅច្រកឌឿងហែម ក្បែរផ្សារតូច ក្នុងសង្កាត់ស្រះចក ដែលធ្វើអំពីថ្មក្រោមឈើលើប្រក់សង័្កសី ទំហំ 5ម៉ែត្រ x 08ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៧២ ក្រុមទី២២១ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សេងហុយខ្មួរខ្មាញលាយនិងអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីច្រកឌួងហែមខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះទៅជួយធ្វើអន្តរាគមន៍ ដោយចេញម៉ូតូដឹកទឹករបស់ខណ្ឌ នាំគ្នាបាញ់ទប់ស្កាត់បណ្ដោះអាសន្នកុំឲ្យឆេះរាលដាល់ខ្លាំង និងទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ ។ ប៉ុន្តែដោយសារតែផ្លូវតូចជាច្រកឌួងហែម ពិបាកក្នុងការបាញ់ពន្លត់ទើបបណ្ដាលឲ្យអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងតែម្តង ។

បើតាមរបាយការណ៍របស់នគរបាលជំនាញខាងពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ុក សៀង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ លក់ចាប់ហួយ, ជាប្រភេទសំណង់ ផ្ទះថ្មក្រោមឈើលើប្រក់ សង័្កសី ទំហំ 5ម៉ែត្រ x 08ម៉ែត្រ បណ្តាលឲ្យ ខូចខាតសម្ភារឆេះផ្ទះថ្មក្រោមឈើលើប្រក់សង័្កសី ទំហំប្រហាក់ប្រហែល 04ម៉ែត្រ x 08ម៉ែត្រ អស់ចំនួន១២ ខ្នងផ្ទះ ស្មើនឹង១៣គ្រួសារ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះឡើយ ។ ចំពោះមូលហេតុសមត្ថកិច្ច កំពុងស្រាវជ្រាវ ។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍នោះ រថយន្តការិយាល័យបង្ការ និងពន្លត់គ្រោះអគ្គិភ័យ ចំនួន២៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៧៥ឡាន ស្មើនឹង៣៥១ម៉ែត្រគូប និងមានរថយន្តជំនួយរបស់ក្រសួងមហាផៃ្ទចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ឡានសើ្មនឹង ៤៨ម៉ែត្រគូប, រថយន្តខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានសើ្មនឹង ៨ម៉ែត្រគូប, រថយន្ត ក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ១០គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ២០ឡានសើ្មនឹង ១៤០ម៉ែត្រគូ, រថយន្ដ ក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៤គ្រឿងបានប្រើប្រាស់ទឹក អស់ចំនួន៤ឡានសើ្មនឹង៥៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនឯកជនចំនួន ២ឡាន ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ហើយអគ្គិភ័យនេះបានរលត់ទៅវិញ នៅវេលាម៉ោង៨យប់ ថ្ងៃខែឆ្នាំដដែល ៕ស តារា


ចែករំលែក៖