ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះគំនរកម្ទេចឈើបង្កការភ្ញាក់ផ្អើល​នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ ទៅអន្តរាគមន៍ពន្លត់ភ្លើងឆេះគំនរ កម្ទេចឈើ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅម្តុំខាងមុខរោងចក្រស្រាបៀរអង្គរ (ឃ្លាំងលើ) សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង 1.00 នាទីរសៀលថ្ងៃ២៥កុម្ភៈ ឆ្នាំ២០២០នេះ ការពារកុំឲ្យរាលដាលទៅកាន់ទីតាំងផ្សេងៗក្បែរគ្នា ។

សមត្ថកិច្ចដែលចុះអន្តរាគមន៍ផ្ទាល់ថ្លែងថា អគ្គិភយ័នេះមានស្ថានភាពខ្លាំងគួរសមដែរ ស្របពេលដែលធាតុអាកាសក្តៅ និងមានខ្យល់ ពិបាកក្នុងការពន្លត់ ។

ទោះជាយ៉ាងនេះក្តី ដោយមានកិច្ចសហការពីសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ចម្រុះច្រើនអង្គភាព សមត្ថកិច្ចបានគ្រប់គ្រងមិនឲ្យរាលដាលបន្តទៀតទេ និងថា ដើមហេតុយ៉ាងណានោះ មិនទាន់ដឹងនៅឡើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖