ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូ​មួយគ្រឿងទិសដៅ​ផ្ទុយគ្នា​រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង 02.00 នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ2020 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ4 ត្រង់ចំណុចជិតរង្វង់មូលសម្តេចសង្ឃ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ដមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 3829 ទិសដៅពីជើងទៅត្បូង អ្នកបើកបរគេចខ្លួនបាត់ មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងក្នុងទិសដៅផ្ទុយគ្នាម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G 3361 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឆែម សុគន្ធា ភេទប្រុស អាយុ39ឆ្នាំ មុខរបរយោធា មានទីលំនៅចំណុចកើតហេតុខាងលើ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន លិ គឹមឌី វាលរេញ ។

បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានសសមត្ថកិច្ចយកទៅ រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីអនុវត្តបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖