ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះនៅវេលាម៉ោង៨និង១០នាទី ស្ថិតក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានយុវជនម្នាក់ បានធើ្វអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងកាដ្ថានសំណងរបស់ខ្លួនបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់នាក់រួមការងារ ។
ជនរងគ្រោះត្រូវបានមិត្តភក្តិប្រទះឃើញពេលមកដល់កន្លែងស្នាក់នៅរួចរាយការណ៍ប្រាប់សមត្ថកិច្ចអំពីករណីនេះ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រឿន បារាំង អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិស្ពាន ឃុំដារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើល មិត្តភក្តិជនរងគ្រោះបានដើរមកកន្លែងដេករបស់ជនរងគ្រោះ ដើម្បីហៅទៅធ្វើការដូចសព្វដង ស្រាប់តែមកដល់ឃើញជនរងគ្រោះចងកស្លាប់ មិនដឹងតាំងពីពេលណាឡើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។
ក្រោយពីសមត្ថកិច្ចចុលុះមកដល់កន្លែងកើតហេតុ ត្រួតពិនិត្យរួចមកបញ្ជាក់ថា ជនរងគ្រគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ