ភ្នំពេញ៖ ដើម្បីចូលរួមកាត់បន្ថយការលំបាក ដល់រដ្ឋាភិបាលភិបាលប្រទេសជាមិត្ត ព្រឹកមិញនេះ ប្រមុខការពារជាតិ ប្រកាសឲ្យដឹងថាៈ ក្រសួងការពារជាតិផ្តល់ម៉ាស់ចំនួន ៣សែន និងសំលៀ កបំពាក់ការពារការឆ្លងមេរោគមួយចំនួនដល់ក្រសួងការពារ ប្រទេសចិន បង្ការនូវការឆ្លងវីរុស កូរ៉ូណាថ្មី ឬ (Covid-19) ខណៈមេរោគ កំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក ។
ការប្រកាសបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើ ឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្នុងឱកាសសម្តេ ចអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០២០ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាមួយខ្នង នៅសាកលវិទ្យាល័យការពារជាតិ។
ពាក់ព័ន្ធនឹងការផ្តល់ម៉ាស់ចំនួន ៣សែនដល់ក្រសួងការពារប្រ ទេសចិននេះដែរ សម្តេចពិជ័យសេនាលើកឡើងថាៈ ក្រសួងការ ពារជាតិ នឹងជូនដំណឹងទៅស្ថានទូតចិន ប្រចាំនៅកម្ពុជាឲ្យដឹងជាមុនថាក្រសួងការពារជាតិ នឹងប្រគល់ម៉ាស់ចំនួន៣សែន និងសំលៀកបំពាក់ការពារដល់ប្រទេសចិន រំលែកការលំបាកដល់ប្រជាជននិងរដ្ឋាភិបាល។
សម្តេចបន្តទឿតថាៈ «ដោយសារតែយើងឃើញទុក្ខធុរៈរបស់មិត្តមានសភាពធ្ងន់ធ្ងរ ក្រសួងការពារជាតិនៅថ្ងៃនេះបាន ជូន ដំណឹងទៅស្ថានទូតចិនប្រចាំកម្ពុជាដោយយើងសម្រេចប្រមូលម៉ាស់មួយចំនួនហើយ ទោះបីជាវាមិនច្រើនមែន សម្រាប់ប្រទេ សចិន ចំពោះម៉ាស់ចំនួន ៣សែននេះតែវាជាទឹកចិត្តរបស់យើងក្នុងការចូលរួមជាមួយមិត្តយើង» ។
ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា អំពាវនាវដល់នាយ ទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវចូលរួមស ហការ ជាមួយក្រសួងសុខាភិបាលកម្ពុជា បង្ការ និងទប់ស្កាត់ឲ្យបាននូវជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឬ (Covid-19) ខណៈជំងឺនេះកំពុងរាតត្បាត ទូទាំងពិភពលោក បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់កំពុងបន្តឆ្លងនូវមេរោគនេះ ជាបន្ត បន្ទាប់។
សម្តេចពិជ័យសេនា បន្តទៀតថាៈ នាពេលកន្លងទៅក្រសួងសុ ខាភិបាលធ្វើការណែនាំច្រើនមកហើយ ឲ្យប្រជាពលរដ្ឋ មាន ការប្រុងប្រយ័ត្ន និងត្រូវចេះការពារនូវជំងឺ (Covid-19) នេះ ដូច្នេះក្នុងនាមយើងជាកងទ័ពត្រូវចូលរួមអនុវត្តការណែនាំនេះឲ្យបានល្អ ដើម្បីការពារនូវមេរោគមួយនេះ។
សម្តេចពិជ័យសេនា ប្រតិកម្មចំពោះជនអគតិមួយក្តាប់តូចតែង តែធ្វើការបំផុសផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជា កំពុងឆ្លងនូវវីរុស កូរ៉ូណា ឬ (Covid-19) ដោយសម្តេចអះអាងថា ក្រុមជនអគតិទាំងនោះភាគច្រើន គឺជាក្រុមជនក្បត់ជាតិ និងក្រុមប្រ ឆាំងជាដើមនោះ។
គួរជម្រាបថា រយៈពេលកន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប របស់ប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥៩,៥០០ ដល់កាកបាទក្រហមនៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិនផងដែរ។
រដ្ឋបាលខេត្តបានចូលរួមផ្តល់ម៉ាស វេជ្ជសាស្រ្តចំនួន ៥៩,៥០០ ដល់កាកបាទក្រហមខណ្ឌ Wanzhou ទីក្រុង Chong qing ប្រទេសចិន ចូលរួមគាំទ្រជួយដល់ការទប់ស្កាត់ និងគ្រងគ្រងលើស្ថានភាពជំងឺនៅក្នុងទីក្រុងChongqing ប្រទេសចិន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខា ភិបាលចិន មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី ហើយដែលចំនួនទាំងនេះ មានការថមថយ។ ប៉ុន្តែករណីឆ្លងថ្មីនៅក្រៅប្រទេ សចិន បែរជាកើនឡើងទៅវិញ ដោយក្នុងនោះ អ៊ីរ៉ាក់ អាហ្វ ហ្គានីស្ថាន គុយវ៉ែត អូម៉ង់ និងបារ៉ែន នៅថ្ងៃចន្ទសប្ដាហ៍នេះបានអះអាងដូចៗគ្នា ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកឆ្លងទាំងអស់សុទ្ធតែ បានធ្វើដំណើរត្រឡប់មកពីប្រទេសអ៊ីរ៉ង់ ៕ សុខដុម