ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះដែលបាត់ខ្លួន ក្រោយលិចទូកនៅសមុទ្រជិតកោះថាស រកឃើញអស់ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពបុរសដែលជាកូនដៃទូករងគ្រោះម្នាក់ទៀត ដែលលិចទូកដឹកដែកហើយបាត់ខ្លួននោះ ត្រូវបានរកឃើញហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែកុម្ភ:​ ឆ្នាំ២០២០​ ។

មន្ត្រីប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ដែលប្រទះឃើញសាកសពនេះ អណ្តែតតាមទឹកមកលើឆ្នេររំដួលកោះរ៉ុងចំណុចភូមិដើមថ្កូវ សង្កាត់​កោះរ៉ុង​ ក្រុងកោះរ៉ុង ថ្លែងថា សាកសពដែលរកឃើញក្រោយនេះ សមត្ថកិច្ចបង្ហាញរូបភាពទៅជូនសាច់ញាតិ និងអ្នកលិចទូកជាមួយគ្នាដែលនៅមានជីវិត តាមរយៈសម្លៀកបំពាក់ និងនាឡិការដៃដែលពាក់​ជាប់នឹងសាកសព បង្ហាញថា ជនរងគ្រោះម្នាក់នេះ ឈ្មោះ ស៊ន​ ដំ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ ជាងផ្សាដែក​ មានស្រុក​កំណើតនៅ ខេត្តកណ្តាល​។

សូមបញ្ជាក់ថា ជនរងគ្រោះ២នាក់ ដែលបាត់ខ្លួន ក្រោយលិចទូកនៅសមុទ្រជិតកោះថាស កាលពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២០ បានរកឃើញអស់ហើយ មិនមានអ្នកនៅរស់រានមានជីវិតទេ ក្នុងនោះសាកសពជនរងគ្រោះម្នាក់ ឈ្មោះអ៊ុន ម៉ៅអាយុ៤២ឆ្នាំ រស់នៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ បានរកឃើញកាលពីរសៀលថ្ងៃ២៤ ខែកុម្ភៈ នៅចំណុចជិតពោងភ្លើងសុីញ៉ូ ខាងក្រោយកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖