ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី២នាក់ត្រូវនគរបាលក្រុងតាខ្មៅបង្រ្កាបឃាត់ខ្លួន រួមជាមួយថ្នាំញៀន១២កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅ ចុះបង្ក្រាបករណីគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមជាមួយថ្នាំញៀន១២កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ឈ្មោះ ភាក់ សុខលាប ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១/ឈ្មោះ ភក់ សុខលាប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២/ឈ្មោះ ពិសី ពេជ្រប៉ុកតាល ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅជាមួយឈ្មោះភាក់ សុខលាបនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងនកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀននៅចំណុចភូមិសង្កាត់កើតហេតុ ភ្លាមនោះបានសហការជាមួយកម្លាំងពិសេសរហ័ស្សនាម “ក្រុមស្រមោច” និង កម្លាំងប៉ុស្តិ៍តាខ្មៅ ចុះបង្ក្រាបឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន១២ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច , ជនសង្ស័យឈ្មោះ ភាក់ សុខលាប និង ឈ្មោះរឹម សុខឡេង បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីឈ្មោះ អាក្បាលធំ ដែលរស់នៅភ្នំពេញក្នុងតម្លៃ២០ម៉ឺនរៀលដើម្បីលក់បន្ត។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបញ្ជូនមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖