ព័ត៌មានទាន់ហេតុការណ៍៖

ដំណាំពោតចំណីសត្វជាង១០០ហិកតានៅលើទឹកដីស្រុករមាសហែកត្រៀមនាំចេញទៅកាន់ផ្សារអន្តរជាតិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដំណាំពោតជាង១០០ហិកតា ដែលបង្កបង្កើនផលលើដីសម្បទានរបស់រដ្ឋជាង៨០០ហិកតា ស្ថិតក្នុងឃុំគគី និងឃុំអម្ពិល ស្រុករមាស ខេត្តស្វាយរៀង គឺខាងក្រុមហ៊ុន អិន ខេ វេនឈ័រ(ខេមបូឌា)លីមីធីត បានដាំដំណាំពោតលើកដំបូង ក្នុងគម្រោងជាង៣០០ហិកតា ទទួលបានជោគជ័យ និងដំណាំគួបផ្សំផ្សេងៗទៀត។ ក្នុងនោះរួមមានដំណាំអំពៅជាង៥០០ហិកតា ក្រៅពីនេះ សម្រាប់បង្កបង្កើនផលដំណាំស្រូវ ហើយខាងក្រុមហ៊ុនត្រៀមនាំចេញដំណាំ ដែលធ្វើបានជាលទ្ធិផលទៅកាន់ទីផ្សារអន្តរជាតិ ដោយការចុះកុងត្រាជាមួយរោងចក្រផលិតចំណីសត្វនៅប្រទេស។

បើតាមលោក សាន ម៉េងហេង ប្រធានក្រុមហ៊ុន បានមានសាសន៍ឲ្យដឹងថា៖ ដោយក្រុមហ៊ុនរបស់លោកបានសេងបន្តពីក្រុមហ៊ុនឥណ្ឌា លើដីសម្បទានរបស់រដ្ឋ ដែលមានផ្ទៃដី៨១៨.៩ហិកតា ខាងក្រុមហ៊ុនលោកបានដាក់ដាំដំណាំពោត៣១៨.៩ហិកតា ហើយនាពេលបច្ចុប្បន្ននេះ ទទួលបានលទ្ធិផលជាង១០០ហិកតា និងដំណាំអំពៅ៥០០ហិកតា។

លោក សាន ម៉េងហេង បានមានប្រសាសន៍បន្តទៀតថា៖ ក្រៅពីដំណាំពោតដែលធ្វើបាន២ដង ក្នុងមួយរដូវចាប់ពីខែ១១ដល់ខែ៦នោះ គឺខាងក្រុមហ៊ុនមិនទុកឲ្យដីនៅទំនេអត់ប្រយោជន៍នោះ គឺបន្តដាំដុះដំណាំស្រូវនៅរដូវវស្សាបន្តទៀតហើយដី៥០០ហិកតានោះ គឺដាក់ដាំដំណាំអំពៅស្កដែលមានរោងចក្រខាងក្រៅទទួលទិញ ។

លោកបានឲ្យដឹងទៀតថា៖ ដំណាំពោតគឺឆាប់បានផលខ្លាំងណាស់ដោយចាប់តាំងពីធ្វើការដាំដុះរហូតបានផលប្រើរយះពេលតែ៨៥ថ្ងៃប៉ុណ្ណោះ គឺបានផលហើយហើយយើងបន្តដាក់ដំណាំស្រូវបន្តទៀតនៅរដូវវស្សាពីព្រោះដំណាំពោតមិនអាចបង្កបង្កើនផលនៅរដូវវស្សាបាននោះទោះទេ។

លោក សាន ម៉េងហេង បានបញ្ជាក់ឲ្យដឹងថា៖ខាងក្រុមហ៊ុនលោកបានចុះកុងត្រា ជាមួយរោងចក្រក្រៅប្រទេសដែលទទួលទិញកសិផលរបស់ក្រុមហ៊ុនលោកទើបខាងក្រុមហ៊ុនលោកទទួលបានជោគជ័យដោយដើមពោតនិងផ្លែជាប់ដើមក្នុងមួយតោនបាន៣៥ដុល្លា។

ទន្ទឹងទៅនេះលោកក៏ជួបបញ្ហាប្រឈមខ្លះៗនិងអំពាវនាវអាជ្ញាធរដែនដីជួយទប់ស្កាត់ពីបញ្ហាសត្វគោក្របីរបស់បងប្អូនប្រជារដ្ឋដែលប្រលែងចូលសុីដំណាំរបស់ក្រុមហ៊ុនដែលធ្វើឲ្យខាងក្រុមហ៊ុនជួបការខាតបង់ផងដែរ។ លោកក៏ត្រូវការកំលាំងពលកម្មដើម្បីធ្វើជាមួយក្រុមហ៊ុនរបស់លោកម្យ៉ាងវិញទៀត អាចជួយកាត់បន្ថយការចំណាកស្រុករបស់បងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានហើយពលកម្មគឺបានសមរម្យផងដែរ គឺ១ខែចាប់ពី១៨០ដុល្លារដល់៣៧០ដុល្លារ។

បើមានបងប្អូនប្រជាពលរដ្ឋដែលមានដីមានបំណងចង់បង្កបង្កើនផលដំណាំពោតឬអំពៅស្ករខាងក្រុមហ៊ុនលោកអាចជួយបានដោយបង្រៀនក្នុងការធ្វើកសិផល និងរកទីផ្សារជួនឬក៏អាចដាំដុះជាមួយខាងក្រុមហ៊ុនក៏បាន៕ យឹម សុថាន


ចែករំលែក៖