ព័ត៌មានទាន់ហេតុការណ៍៖

កសិករដាំពោតស្នើឲ្យស្ថាប័នពាក់ព័ន្ធចរចាជាមួយភាគីថៃអនុញ្ញាតឲ្យនាំចេញផ្លែពោតទាំងមូលដោយពុំចាំបាច់ប្រឡេះគ្រាប់ចេញនោះទេ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករខេត្តបាត់ដំបងដែលនាំ ចេញកសិផលពោតទៅប្រទេសថៃបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរខេត្តបាត់ដំបងមេតា្តជួយចរចាជាមួយភាគីថៃ ក្នុងខេត្តស្រះកែវធ្វើយ៉ាងណាអាចឲ្យកសិផលពោតទាំងមូលរបស់កសិករខ្មែរយើងនាំចូលតាមមាត់ច្រកភ្នំដី(ខ្មែរ) និងច្រកខាវឌីន (ថៃ) បានដោយពុំចាំបាច់ប្រឡេះយកតែគ្រាប់នោះឡើយ ។

ប្រជាពលរដ្ឋ និងអាជីវករបានលើក ឡើងថា ការអនុញ្ញាតឲ្យពោតរបស់កសិករ ខ្មែរនាំចេញដោយប្រឡេះយកតែគ្រាប់គឺធ្វើឲ្យកសិផលប្រជាជនយើងប្រើប្រាស់ មិនអស់ពីលទ្ធភាព។ ដោយអ្នកបញ្ជាទិញពីយើងគឺគេយកទាំងអស់ពុំចាំបាច់ប្រឡេះយកគ្រាប់ចេញនោះទេ ហើយពោតយើងក៏អាចលក់បាននៃថ្លៃផងដែរបើបូករួមទាំងស្នូលពោតផងនោះ ។

អាជីវករនាំចេញបានបញ្ជាក់ថា ការ ស្នើសុំនេះគ្រាន់តែសុំឲ្យអនុវត្តដូចមាត់ច្រកអូរអន្លក់ ខេត្តបាត់ដំបង។ ចំណែកខាងភាគី ថៃគឺមាត់ច្រកសួនសុំ ខេត្តចន្ទបុរី ប្រទេស ថៃដែលច្រកនេះអនុញ្ញាតឲ្យពោតខ្មែរយើងចូលទៅទាំងគ្រាប់ និងស្នូលតែម្តង ។

យ៉ាងណាបងប្អូនប្រជាពលរដ្ឋបាន បង្ហាញនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួង ពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបងនឹងខិតខំជួយដោះស្រាយបញ្ហានេះជូនប្រជា ពលរដ្ឋក៏ដូចជាអាជីវករនាំចេញដើម្បីលើកកម្ពស់តម្លៃសកា្តនុពលកសិផលយើងបានប្រើប្រាស់អស់ពីលទ្ធភាពនិងតម្លៃឲ្យបានដល់កម្រិតអតិបរមា ៕ ហេង សូរិយា

 


ចែករំលែក៖