ព័ត៌មានទាន់ហេតុការណ៍៖

កសិករប្រកបមុខរបរដាំបន្លែ ជី គ្រប់មុខ នៅក្រុងបាត់ដំបង ត្អូញត្អែរ បង្ខំចិត្តប្រើប្រាស់ជីគីមី បង្កប៉ះពាល់សុខភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ កសិករមួយចំនួន ដែលកំពុងរស់នៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រៅពីការងារបង្កបង្កើនផលស្រូវរួចហើយ ពួកគាត់បាននាំគ្នាដាំដុះជីគ្របមុខដូចជាជីក្រហម ឬជីនាងវង ជីសាំងគ្រហ៊ំ ឬជីពងទាកូន និងជី អង្កាម ដែលជាបន្លែមួយប្រភេទ សម្រាប់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបានចំណូលថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ។

ការដាំដុះជីគ្រប់មុខ បានទិន្នផលគួរសម ប៉ុន្តែតម្លៃទីផ្សារជីមិនសូវបានថ្លៃប៉ុន្មាននោះទេ ។ ទោះបីតម្លៃទីផ្សារជីគ្រប់មុខមិនសូវបានថ្លៃ ក៏ពួកគាត់ត្រូវតែដាំដុះជី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ពីព្រោះមិនដឹងធ្វើអ្វីក្រៅពីការប្រកបមុខរបរដាំជី ។

កសិករប្រាប់ទៀតថា ការដាំដុះជីនេះ បញ្ហាប្រឈមនឹងប៉ះពាល់សុខភាព ដោយសារពួកគាត់ប្រើប្រាស់ជីគីមី មូលហេតុ ដែលពួកគាត់ប្រើប្រាស់ជីគីមីកន្លងមក គាត់ប្រើប្រាស់ជីធម្មជាតិសម្រាប់ដាំដុះ ជីវាមិនសូវល្អនោះទេ ដោយម៉ូយមិនទទួលទិញនោះឡើយ ។ ដូច្នេះបង្ខំចិត្តឱ្យពួកគាត់ប្រើប្រាស់ជីគីសម្រាប់ដាំដុះជី ទើបជីបានល្អ ហើយម៉ូយគេទទួលទិញយកទៅលក់នៅលើទីផ្សារ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការដុះដំបន្លែផ្លែឈើប្រើប្រាស់ជីគីមីកសិកម្ម មិនស្របតាមបទដ្ឋានត្រឹមត្រូវ បើតាមមន្រ្តីជំនាញបង្ហាញឱ្យដឹងថា វាបង្កផលប៉ះពាល់ចំពោះកសិករ អ្នកដាំដុះផ្ទាល់ដោយថ្នាំពុល​ធ្វើឲ្យ​វិលមុខ​ ធេងធោង​ ក្អួតចង្អោរ​ ខូច​ក្រពះ​ តម្រងនោម​ ជំងឺ​សើស្បែក​ និង​ ធ្វើឲ្យ​សុខភាព​ចុះ​ខ្សោយ​ជាដើម​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដោយ​ប្រយោល​ចំពោះ​អ្នក​ទទួលទាន​ផង​ដែរ​ ជាពិសេស​គឺ​ប្រភេទ​ថ្នាំពុល​ គីមី​ដែល​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​បន្លែ​ និង​ ផ្លែឈើ​ ៕ សំ វិច្ឆិកា


ចែករំលែក៖