ខេត្តស្វាយរៀង ៖ ប្រជាកសិកររស់នៅតំបន់ព្រំដែនភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានភាពសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងនាឆ្នាំនេះ ដោយឃើញស្រូវរបស់ខ្លួនមានការលូតលាស់ល្អ ព្រោះមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពគ្រប់គ្រាន់ ទាំងនេះជាអំណោយផលមួយ ដែលជំរុញឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ។
ប្រជាពលរដ្ឋរស់នៅតំបន់នេះបានបញ្ជាក់ថា ពួកគាត់រស់នៅបង្កបង្កើនផលស្រូវលើដីព្រំដែនជាប់នឹង ប្រទេសវៀតណាមមិន ដែលមានបញ្ហាអ្វីនោះទេ ហើយផលស្រូវ ដែលបានមកតែងតែលក់ទៅឲ្យឈ្មួញវៀតណាមក្នុងតម្លៃសមរម្យ ។
ចំពោះបញ្ហាទឹកដីពួកគាត់រស់នៅតំបន់នេះតាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក គឺនៅដ ដែលមិនមានការបាត់បង់ដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួន ដែលបានចោទប្រកាន់នាពេលកន្លងមកនោះទេ ។ ប្រជាពលរដ្ឋបន្តថា អ្វី ដែលរឹតតែធ្វើឱ្យពួកគាត់កក់ក្តៅនោះ គឺសប្បាយចិត្តនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ បានគិតគូរអំពីខ្សែក្រវ៉ាត់ព្រំដែនក្នុងការការពារបូរណភាពទឹកដី និងឈានដល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនេះសបញ្ជាក់ឲ្យឃើញថា ភាពរឹងមាំនៃកម្ពុជា គឺការការពារបូរណភាពទឹកដីមិនឲ្យបរទេសណាឈ្លានពានបានឡើយ ។
ទន្ទឹមនោះបងប្អូនប្រជាកសិករក៏បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយពួកគាត់ស្នើសុំស្តារប្រឡាយ និងសាងសង់ផ្លូវធ្វើដំណើរ នៅតាមអមសងខាងប្រឡាយរហូតទៅដល់ព្រំដែនវៀតណាមដើម្បីងាយស្រួលបង្កបង្កើន និងដឹកកសិផលរបស់គាត់ ដោយសព្វថ្ងៃផ្លូវចាស់បានរងការខូចខាតស្ទើរទាំងស្រុង ៕ យឹម សុថាន