ព័ត៌មានទាន់ហេតុការណ៍៖

ដំឡូងស្រស់កំពុងត្រូវបាន់ តម្លៃឡើងខ្ពស់ខុសពីឆ្នាំមុនៗ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាកសិករប្រកបរបកសិម្មដាំដំឡូងមី កំពុងត្រូវបាន់តម្លៃឡើងខ្ពស់ ពួកគាត់កំពុងមានការសប្បាយចិត្ត និងសម្រុកដកដំឡូងស្រស់ យកទៅលក់នៅដេប៉ូយ៉ាងគំហុក ដោយមិនបាច់ គាស់កាប់ហាលថ្ងៃ ចំណាយពេលវេលាយូរនោះទេ សម្រាប់ឆ្នាំនេះ កសិករយើងកំពុងញាប់ដៃ ញាប់ជើង រូតរះដឹកដំឡូងស្រស់យកមកលក់នៅដេប៉ូ ទិញដំឡូងស្រស់ ដែលនៅជិតផ្ទះឬជិតចំការរបស់ពួកគាត់ ខណ:នេះមានឈ្មួញកណ្តាល ជាច្រើនកំពុងដណ្តើមគ្នារង់ចាំទិញដំឡូង ទាំងត្រេកអរដែលមានតម្លៃជិតដល់៤០០រៀល ក្នុង១គីឡូដំឡូងស្រស់។

ប្រជាកសិករម្នាក់ឈ្មោះផន ភេទប្រុស រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានឲ្យថា: ពួកគាត់មានការត្រេកអរ ដែលដំឡូងមីឆ្នាំនេះ បានឡើងថ្លៃខុសពីឆ្នាំមុនៗ បើធៀបពីឆ្នាំមុន គឺខុសគ្នាជាង១០០រៀល ហើយបច្ចុប្បន្នតម្លៃដំឡូងមីស្រស់ឆ្នាំនេះ ឡើងដល់៣៨០រៀល ក្នុងមួយគីឡូគ្រាម ៕ មាស សុផាត


ចែករំលែក៖