ខេត្តស្វាយរៀង៖ ប្រជាកសិកររស់នៅ ឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លើកឡើងថា ដំណាំដំឡូងមី បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយសារដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំមុន តែធៀប ខេត្តផ្សេងថោកជាងគេបន្តិច ។
ប្រភពបានបន្ថែមថា ដំឡូងមីដាំរយៈពេល៧ ទៅ៨ខែ ទើបបានដកប្រមូលផល តែឥឡូវវា មិនពិបាករកទីផ្សារលក់ចេញនោះទេ មានឈ្មួញមកចាំទិញដល់ខាងមុខចំការ ខុសឆ្នាំមុនៗ ដើររកអ្នកទិញ ទិញថោក មិនដល់១០០រៀលផង ក្នុងមួយគីឡូក្រាម ។
ប្រជាកសិករបន្តថាដឹងថា វាប្រឈមទីផ្សារតែបន្តដាំ ដោយដំណាំនេះងាយស្រួលដាំ គ្រាន់តែយើង លើករងរួចដាក់ដាំតែម្ដង ហើយសំអាតស្មៅ នឹងបាញ់ថ្នាំការពារវាខ្លះៗ ម្យ៉ាងទៀត បើភ្លៀងខ្លាំង ត្រូវ ភ្ជួរង អោយជ្រៅមានផ្លូវទឹក ទឹកហូរចេញ មើមធំល្អមិនរលួយមើមទេ ហើយ ដំឡូងឆ្នាំនឹង មួយហិចតាៗ បានតែ១៧ ទៅ២០តោនទេហើយដំឡូងចុងឆ្នាំនឹង មួយគីឡូក្រាម លក់ចេញបានត្រឹមតែ២២០រៀល តែបើខែប្រាំងវិញ លក់ចេញបានតម្លៃលើសនឹង តែតម្លៃនេះ បើធៀប និងខេត្តត្បូងឃ្មុំ ខុសគ្នា១០០រៀល ដោយគេលក់ចេញបាន ១kg ៣២០រៀល ។
ចំណែកឯ ក្រុមឈ្មួញបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ទិញបាន៧ ទៅ៩តោន សំរាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម លក់បន្ត បានតម្លៃក្នុងមួយគីឡូក្រាម២៦០០ដុង ស្មើរនឹងលុយខ្មែរ៣៥០៛ ទៅ៤០០៛ តាមអត្រាដូរលុយឡើង ឬចុះប៉ុណ្ណោះ ៕ យឹម សុថាន