ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រយត្ន័បុកម៉ូតូបញ្ច្រាសគ្នារងរបួស២នាក់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារជិះម៉ូតូបញ្ច្រាស បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលំ ចំណុចភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដា C១២៥ សេរី២០១៦ពាក់ស្លាក លេខស្វាយរៀង១J៧០៤៤ មានម្ចាស់ឈ្មោះ ឆន រស្មី អាយុ២១ឆ្នាំ មុខរបរ កសិករ រស់ក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកភាគីម្ខាងទៀតមាន ឈ្មោះ សុក វាសនា អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅៗឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ស៊េរី ២០១៣ ពាក់ស្លាកលេខ ស្វាយរៀង ១D៤៨៨៨ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរណូក រណែលពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

ក្រោយកើតហេតុ បុរសរងរបួសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍បន្ទាយក្រាំងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖