ខេត្តព្រះសីហនុ៖ ចេះតែមានរឿងប្លែកៗជាមួយបងប្អូនជនជាតិចិនយើង ខណៈមករកស៊ីធ្វើការនៅស្រុកខ្មែរ ដោយពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ ។ ជាក់ស្តែងដូចជាកាលពីព្រឹកថ្ងៃ ចន្ទ ៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩ នៅការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់លេខ១ ក្រុង,ខេត្តព្រះសីហនុ មានមេការសំណង់ជនជាតិចិនម្នាក់អាយុជាង៤០ឆ្នាំត្រូវបាននគរបាលឃាត់ខ្លួនភា្លមៗនាំយកមកដោះស្រាយនៅប៉ុស្តិ៍នគរបាលសង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយពីកម្មការិនីជនជាតិខ្មែរម្នាក់ក់ប្តឹងចោទប្រកាន់ជនសង្ស័យ រូបនេះថាបានចាប់ឱបបំពានលើរាងកាយរូបនាង ពេលដែលកំពុងកំពុងឱនរោសសារុង ។
តាមប្រភពពីស្រី្តជាកម្មការិនីខ្មែរដូចគ្នាថ្លែងប្រាប់ថា បុរសសង្ស័យជនជាតិចិនរូបនេះក្រោយនារីរងគ្រោះ(សុំមិនបញ្ចេញឈ្មោះ)អាយុជាង២៣ឆ្នាំបានរើបម្រាស់រួចរត់ឲ្យគេជួយរួចបានប្រកែកថា ខ្លួនគេមិនបានប្រព្រឹត្តអំពើបែបនោះទេ ។ ប៉ុន្តែភាគីស្ត្រីរងគ្រោះអះអាងថាបុរសជនជាតិចិនរូបនេះចូលទៅចាប់ឱបខ្លួននាងពីក្រោយព្រមទាំងយកដៃលូកលាន់បំពានលើរាងកាយទៀតផង ពេលដែលនាងកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ ។
យ៉ាងណាករណីស្រីប្រកាន់ប្រុសប្រកែកនេះ កំពុងត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុស្រាយតាមនីតិវិធីដោយផ្អែកនិងយោងលើសាក្សីបញ្ជាក់ជាភស្តុតាង ៕ ឆ្លាមសមុទ្រ