ប៉ោយប៉ែត៖ ជារាងរាល់ឆ្នាំក្រោយពីប្រមូលផលស្រូវវស្សារូចរាល់ប្រជា កសិករក្នុងស្រុកម៉ាឡៃភាគច្រើនតែងតែនាំគ្នាដាំដំណាំ ត្រសក់ផ្អែម នៅតាមតំបន់នីមួយៗដែលពួកគាត់បានជួលដីពីអ្នក ស្រុកដូចគ្នាមកប្រកបកសិកម្មមួយនេះ ខណៈដែលពួកគាត់ រៀនបច្ចេកទេសដាំដំណាំនេះពីប្រទេសថៃ ។
បុរសម្ចាស់ចម្ការម្នាក់ មានឈ្មោះ សាយ ចំរើន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រៀបរាប់ថាៈការដាំដំណាំត្រសក់ផ្អែម មុនយើងដាំត្រូវភ្ជួរដីលើកជារង ហើយការប្រមូលផលគីចាប់គិតពីពេលដាំមកមានរយះពេល២ខែ១០ថ្ងៃ ទើបយើងប្រមូលផលបាន ។ នៅពេលត្រសក់លេចចេញជារួបរាង យើងជួបផលលំបាក់ច្រើន ក្នុងការថែរក្សា ដូចជាសត្វល្អិត អាកាសធាតុរងារពេកក៌មិនសូវលូតលាស់ ដែរទោះមានភាពរាំងស្ទះ និងជួបផលលំបាកយ៉ាងណាដើម្បីគ្រួសារត្រូវស៊ូទ្រាំ ។
លោកថា ការដាំត្រសក់ផ្អែមលើផ្ទៃដីជាងពីរហិកតាត្រូវចំណាយដើមទុនច្រើនទៅលើការថែទាំ ដូចជាទិញប្រេងចាក់ម៉ាស៊ីនបូមទឹក ជួលកម្មករជាដើម សរុបទឹកប្រាក់ប្រាមាណបីសែនបាត គិតជាប្រាក់រៀលជីត៤០លានរៀល ពេលប្រមូលផលមកវិញបានប្រហែល៥សែនបាតទៅ៦សែនបាតគិតជាប្រាក់រៀលស្មើ៥០លានរៀលទៅហុក៦០លានរៀល ។
លោកបន្ថែមថា ផលដែលទទួលបានយើងយកទៅលក់បោះដុំឲ្យជនជាតិថៃ ព្រោះទីផ្សារស្រុកថៃ វាទូលាយជាងនៅទីផ្សារក្នុងស្រុក ព្រោះការដាំនេះកសិករនៅក្នុងស្រុកម៉ាឡៃភាគច្រើនក្រុមឈ្មួញថៃគាត់មកទាក់ទងឲ្យដាំ ។ លោកថា ការដាំដំណាំត្រសក់ផ្អែមនេះ លោកក៏ចង់ឲ្យមានទីផ្សារនៅក្នុងស្រុកផងដែរ ងាយស្រួលដល់កសិករមួយចំនួន ដែលគាត់ចង់ប្រកបដំណាំត្រសក់ផ្អែមខាងលើគ្រាន់ចំណេញ និងផ្គត់ផ្គង់គ្រួសារ ចំពោះរួបគាត់ដែលប្រកបរបដាំត្រសក់ផ្អែមនេះជិត១០ឆ្នាំមកនេះ ឃើញថា ជីវភាពធូរធាច្រើន ។
ករណីនេះ លោកអភិបាលស្រុកម៉ាឡៃ ឯម សុខា បានបញ្ជាក់បន្ថែមថា ពលរដ្ឋក្នុងស្រុកម៉ាឡៃតាំងពីដើមមកប្រកបដំណាំកសិកម្មប្រមាណជា៨០% និងលក់ដូរប្រមាណជា២០ភាគរយ ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់ដើមឆ្នាំល្អបង្គួរធ្វើឲ្យដំណាំពោតបានល្អ តែមានផលលំបាក ដោយសារសត្វល្អិតបានស៊ីផលដំណាំពោតរបស់់ពលរដ្ឋ ទោះយ៉ាងណា លោកបានជូនដំណឹងទៅមន្ទីរកសិកម្មឲ្យជំនាញគាត់ចុះមកពិនិត្យមើលដើម្បីមានវិធានការ ដែលពលរដ្ឋធ្លាប់ប្រើថ្នាំកន្លងមក ព្រោះគាត់ធ្លាប់ប្រើថ្នាំប្រភេទណា?
លោកបន្ថែមថា កន្លងមក មានគំរោងមួយហៅថាគំរោងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ហៅកាត់ (E I Z) ។ កន្លងមកអង្កការនេះ សហការជាមួយមន្ទីរកសិកម្មខេត្ត តែងតែចុះពន្យល់អប់រំណែនាំដល់ពលរដ្ឋប្រកបដំណាំកសិកម្មឲ្យចេះពីរបៀបប្រើជី ប្រើថ្នាំ រួមទាំងប្រើពូជជាញឹកញាប់ផងដែរ ៕ វណ្ណា