ខេត្តស្ទឹងត្រែង៖ ដីលោកសុខ ប៊ុន ដែលពលរដ្ឋដាក់រហស្សនាមថា លោកឧកញ្ញាសុខ ប៊ុន នោះបានដើរប្រមូលទិញ ពីពលរដ្ឋនៅម្តុំនោះ ដែលលួចកាប់ព្រៃឈើយកដីរដ្ឋ ខុសច្បាប់ជាច្រើនគ្រួសារ ជាច្រើនហិកតាលក់ទៅឲ្យលោកសុខ ប៊ុន ទិញពង្រីកឈូសឆាយកាយព្រំធ្វើផ្លូវ ហ៊ុមព័ទ្ធយកដីជាកម្មសិទ្ធិ ជាង២ពាន់ម៉ែត្រ ចូលទៅពីផ្លូវជាតិលេខ៩ ដោយមានទទឹងជាង៣០០ម៉ែត្រ និងជម្រៅជាង២ពាន់ម៉ែត្រនោះ ស្មើជាង២០ប័ណ្ណ ក្បាលដីហើយលោកក៏បានស្មើសុំ លោកមិញ ស៉ីចាយ សូរិយោលដីខេត្តរួចហើយដែរ ហើយក៏បានបង់លុយអស់ហើយដែរ តែនៅមិនទាន់ទទួលចម្លើយពីលោកមិញ ស៉ីចាយ នៅឡើយនោះទេ ព្រោះលោកសុខ ប៊ុន ម្ចាស់ដីបានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានម្តងរួចមកហើយ តែមកដល់ពេលនេះខាងអាជ្ញាធរស្រុកនៅមិនទាន់មានចំណាត់ការយ៉ាងណានោះនៅឡើយទេ មកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានទីតាំង ពីកន្លែង ទីតាំងទី១ស្ថិតនៅនឹងផ្លូវចូលជាំធំ ក្នុងឃុំស្រែឬស្សី ទីតាំងទី២ហូសព្រំប្រទល់ស្រែឬស្សីបន្តិច ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានបង្កោលរបង លាបថ្នាំពណ៍លឿងក្រហមជាសម្គាល់ ។
ក្នុងករណីដីលោកសុខ ប៊ុន ខាងលើនេះ ដោយធ្លាប់មានការបញ្ជាក់ពីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ជាពិសេសលោកអ្នកនាំពាក្យសាលាខេត្ត ធ្លាប់ផ្តល់បទសម្ភាស៍ដល់អ្នកសារព័ត៌មានយើងម្តងរួចមកហើយ ថាពំដែលស្គាល់ឈ្មោះសុខ ប៊ុននោះទេសូម្បីតែឮក៏លោកពុំដែលឮដែរ ហើយលោកបញ្ជាក់ទៀតថា ដីម្តុំនោះខ្លះមានច្បាប់សូន្យមួយ មួយចំនួនខ្លះហើយដែរ តែមិនច្រើនទេមានដោយកន្លែង ហើយច្បាប់ក៏កំណត់បានត្រឹម៣០០ម៉ែត្រតែប៉ុណ្ណោះពីផ្លូវជាតិ បើលើសពី៣០០ម៉ែត្រឡើងទៅ គឺខុសច្បាប់ហើយ លោកថាចាំលោករាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្តសិនក្នុងករណីខាងលើនេះ ។
ជុំវិញរឿងនេះលោកអ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត បានបញ្ជាក់ថា ក្នុងករណីដីលោកសុខ ប៊ុន ខាងលើនេះលោកថា លោកអភិបាលស្រុកបានកោះប្រជុំគណ:បញ្ចាការឯកភាពស្រុក ហើយឯកភាពគ្នាថានឹងចុះត្រួតពិនិត្យ ដីនៅចំណុចទីតាំងខាងលើ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ តែអាក់ខានទៅវិញ ដោយរង់ចាំឲ្យម្ចាស់ខាងភាគីដីខាងលើ មកជួបគ្នានិងយកឯកសារមកបញ្ជាក់ក្បាលដីមកបង្ហាញ ព្រមទាំងឯកសាមួយចំនួនផ្សេងទៀត ទើបខាងស្រុកនិងមន្ត្រីជំនាញ អាចចុះធ្វើការបាន ជុំវិញរឿងនេះសូមអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប ។
គួររំលឹកថា: ដីជាច្រើនកន្លែង ជាច្រើនហិកតានៅក្នុងស្រុកថាឡាបរិវ៉ាត់ ភាគច្រើនជាដីច្បាប់ដែលឈ្មួញ ភាគច្រើនបានកាន់កាប់ជាដីកម្មសិទ្ធស្របច្បាប់ ក្រោយពេលឈួសឆាយកាយព្រំ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធ គេពុំដែលបានឃើញអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ព្ធដកហូតដី ដែលដែលឈ្មួញ ឬបុគ្គល់មានលុយមានអំណាច ដែលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដកហូតដីនោះជាសម្បត្តិរដ្ឋនោះទេ ផ្ទុយទៅវិញដកហូតបានតែដីពលរដ្ឋស្លូតត្រង់មានបន្តិចបន្តួច គ្រាន់ប្រកបរបកសិកម្មចិញ្ចឹមគ្រួសារ ចោទគាត់ថា ជាដីរបស់រដ្ឋ កាប់ទន្ទ្រានខុសច្បាប់ ច្បាប់ដកហូតវិញជាសម្បត្តិរដ្ឋ ហើយថែមទាំងគំរាមថា អ្នកណាហៀនតវាត្រូវមានទោស ពីបទកាប់រុករានទន្ទ្រានដីរដ្ឋខុសច្បាប់ ។
ក្រោយពីការដកហូតមកដីនោះនឹងក្លាយជាដីឯកជនស្របច្បាប់ ដើម្បីពុះឡូត៍ចែកគ្នា ធ្វើមានធ្វើបាន ពីមន្ត្រីគ្រាក់ៗ ក្នុងមូលដ្ឋានជាក់ជាមិនខានឡើយ បើពុំដូច្នេះទេពួគគាត់សម្រេចចិត្តទាំងបង្ខំ លក់ដីក្នុងតំលៃថោកៗ រួចថ្លៃពលកម្មតែប៉ុណ្ណោះ ឲ្យទៅអ្នកមានលុយមានអំណាចវិញ ដែលគេដើប្រមូលទិញហើយគេប្រើគ្រឿងចក្រឈូសឆាយ វៀតទីវៃព្រៃដីរដ្ឋបន្ថែមទៀតតាមអ្វីដែលអាចធ្វើបាន ហើយអាជ្ញាធរក៏ដូចមន្ត្រីជំនាញ គេតែងតែឆ្លើយថាអត់ដឹង ក្នុងករណីដីខាងលើនេះ ក្រោយមកដីទាំងនោះ នឹងក្លាយជាដីស្របច្បាប់ អ្នកក្ររងទុក ភ័យខ្លាច អ្នកមានលុយ មានអំណាច តែងតែសោយសុខ បច្ចុប្បន្នដីខាងលើក្រោយមានការផ្សប់ផ្សាយ និងសួរនាំទៅអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាននោះ ត្រូវបានម្ចាស់ដីបិតទ្វារ និងជីករបងបិតផ្លូវមិនឲ្យ ចេញចូលទៅមកបានដូចមុនទេ ហើយគេសង្ស័យថា ប្រហែលជារង់ចាំអ៊ុតពណ៍ហើយមើលទៅ វានឹងប្រែក្លាយដីគ្មានច្បាប់ ទៅជាដីមានច្បាប់ ៕ មាស សុផាត