ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង សង្ស័យស្រវឹងស្រា ទាញកាំភ្លើងខ្លីបាញ់បោះអស់១៤គ្រាប់ មិនខ្លាចអាជ្ញាធរ ធ្វើឲ្យភ្ញាក់ផ្អើលពលរដ្ឋទាំងយប់ ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីមន្ត្រីនគរបាលអន្តោប្រវេសម្នាក់ សង្ស័យស្រវឹងស្រា បានទាញកាំភ្លើងខ្លីរបស់បាញ់យ៉ាងសាហាវបំផុស អស់ចំនួន១៤គ្រាប់ តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរត់ចែកជើងគ្នាប៉ុណ្ណោះ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា៖ ជនសង្ស័យដែលបាញ់បោះផោដោយសេរីឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង មានឋានៈជាវរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER ។ ប្រភពបន្តថា៖ រហូតដល់ម៉ោង២៣ និង០០នាទីយប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងនគរបាលស្រុ ឃាត់ខ្លួនជនល្មើសបានភ្លាមៗ ។

ក្នុងពេលប្រតិបត្តការនោះ សមត្ថកិច្ចដកហូតសម្ភារ អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមាទាំងមានរថយន្ត Lexus300 មួយគ្រឿងផងដែរ ។ ក្រោយពីកម្លាំងកងរាជអសវុធហត្ថស្រុកកំរៀងបានសហការជាមួយនគរបាលស្រុកកំរៀង នាំខ្លួនជនសង្ស័យខាងលើ និងវត្តុតាងយកទៅកន្លែងចម្រុះ ដើម្បីចាត់វិធានការតាមច្បាប់ ៕ ស សារ៉េត

 


ចែករំលែក៖